GuidePedia

0
Gareth Bale កំពុងតែស្ថិតក្នុងការតាមប្រមាញ់យ៉ាងស្អិត ពីបណ្ដាក្រុម​ធំៗ Premier League​ ទាំងយប់ទាំងថ្ងៃ ខណៈដែលកីឡាករ នៅតែចចេស មិនព្រមចាក ចេញ ពី ទឹកដីអេស្ប៉ាញឡើយ​បើទោះ​​​បីមួយរយៈពេលនេះ កីឡាករមានការមិនពេញចិត្ដពីប្រិយមិត្ដគាំទ្រក្រុមក៏ដោយ ។


យោងតាមការចុះផ្សាយរបស់ គេហទំព័រ express បានបង្ហាញឲ្យដឹងថា ក្រុមធំនៅទឹកដី Premier League មានដូចជា​ Chelsea, Man United និង Man City ពិតជាមានចំណាប់អារម្មណ៍ខ្ពស់ នឹងការជជែក ទីផ្សារផ្ទេរចេញ​កីឡាករ Gareth Bale ខណៈដែលក្រុមទាំង ៣ ហ៊ានប្រជែងគ្នាចំណាយទុនដល់ទៅ ៧៥ លានផោន សម្រាប់​ការសម្រេចចិត្ដនេះ ។

ប៉ុន្ដែ ទន្ទឹមនឹងការ​ប្រជែងគ្នានេះ​ផងដែរ កីឡាករដូចជាមិនសូវមានចំណាប់អារម្មណ៍ រឺ​រវល់នឹង កិច្ចការអស់ទាំងនេះឡើយ ពោលប្រងើយកន្ដើយមិនទំនាក់ទំនង អ្វីទាំងអស់ ក្រៅពីពាក្យថា ខ្លួន នឹង​មិនចាកចេញពី Real Madrid ទេ ។

Gareth Bale មួយរយៈពេលក្រោយប្រកួតចាញ់ Barcelona នៅទឹកដីក្រៅរួចមក ដូចជាមានការទិសទាល់ជា​ខ្លាំងពីបណ្ដាមិត្ដគ្រទ្រក្រុម រហូតដល់ថ្នាក់ត្រូវបាន គេ មើល ឃើញ នៅហេតុការណ៍ជាក់ស្ដែង ដែលមានអ្នក​ប៉ុន​ប៉ង​ វាយ ទាត់ កីឡាករនៅខាងក្រៅក្លឹបហ្វឹកហាត់ ខណៈដែលកីឡាករ បើកឡានចេញមកក្រៅវិញ​។

ដូច្នេះ ភាពតានតឹង ព្រមបញ្ហាទាំងនេះ ដែលជាមូលហេតុធ្វើឲ្យក្រុម ទាំង ៣ នៅមានសង្ឃឹម បន្លាយពេល​វេលាដើម្បីទំនាក់ទំនង ទាញយកកីឡាករ ។


Gareth Bale ក៏ជាកីឡាករ​ចេញពី Premier League ដែរគឺចេញពីក្រុម Tottenham កាលពី ចុងឆ្នាំ ២០១៣ ដែលមានតម្លៃខ្លួនដល់ទៅ ៧៧ លានផោន (តាមព័ត៌មានខ្លះដល់ទៅ ៨៨ លានផោន​ ដែល ថ្លៃជាង​ Ronaldo គឺត្រឹមតែ ៨០ ផោន) ។

Post a Comment

 
Top