GuidePedia

0
ខ្សែការពារ​ Liverpool រងការឈឺចាប់ជាខ្លាំង ក្រោយពីត្រូវ FA ផ្អាកជើងប្រកួតដល់ទៅ​ ៣ ប្រកួត​ ពីបទប្រើអំពើហិង្សាដាក់កីឡាករ អ្នកចាំទី Man United ។ ជាការបន្ធូអារម្មណ៍កីឡាករបានសម្រេច​ បង្ហោះរូបភាព ថ្លុកកម្លែង លើបណ្ដាញទំនាក់ទំនង Instagram ដើម្បីកាត់ស្រ្ដេះ ។


Martin Skrtel ដែលជាខ្សែការពាររបស់ Liverpool ហើយត្រូវឈរជើង មួយរយៈពីក្រុម បានរំសាយអារម្មណ៍ជា​មួយការ បង្ហោះរូបភាពត្លុកកំប្លែង ជាច្រើនលើ ផ្ទាំង Instagram បន្ទាប់ពី FA បានសម្រេចចិត្ដ ផ្អាកជើងប្រកួត ប្រកួតរបស់គាត់ ដល់ទៅ បី ប្រកួត ដែលប៉ះជាមួយ Arsenal, Newcastle និង ប្រកួតក្នុងវគ្គ FA Cup ប៉ះជា​មួយ​ Blackburn ។


កីឡាករវ័យ ៣០ របស់ Liverpool ម្នាក់នេះ បានសម្ដែងឥរិយាបថ ដ៏គួរឲ្យអាណិត និង ទទួចថា​ ហេតុ​ការណ៍​ដែល​បានកើតឡើងនេាះ មិនមែនជាចេតនារបស់ គាត់ទេ ពោល គឺជា​ការ​ហេតុការណ៍ដោយចៃដន្យតែប៉ុណ្ណោះ​ ​ប៉ុន្ដែជាការឆ្លើយតបរបស់ FA មិនបានយល់ដូច្នោះទេ ដោយពួកគេគិតទៅលើតែអ្វីដែលគេបាន ឃើញថា កីឡាករ បានជាន់ ជើងរបស់ អ្នកចាំទី Man United មែន ។​

Post a Comment

 
Top