អ្នកប្រណាំងកង់អាជីបមកពីសហរដ្ឋអាមេរិក Tejay Van Garderen ជាអ្នកដណ្តើមបានជ័យជំនះនៅក្នុងដំណាក់កាលទី ៤ ជើងឯក Volta a Catalunya ប្រទេសអេស្ប៉ាញកាលថ្ងៃព្រហស្បត្តិ៍ ខណៈដែលកីឡាករ Bart De Clerq ជាអ្នកឈរលើតារាងថេរៈវេលារួមជើងឯក។
Tejay Van Garderen ដែលជាសមាជិកក្រុម BMC Racing ធ្វើបានលឿនជាគេជាមួយថេរៈវេលា 5 ម៉ោង 36 វិនាទី ដើម្បីឆ្លងផុតខ្សែព្រ័ត្រដំណាក់កាលទី ៤ ដែលមានប្រវែងផ្លូវ 188.4 គីឡូម៉ែត្រដោយចេញពី Tona ទៅកាន់ La Molina។
រីឯកីឡាករអូស្ត្រាលីដែលមកពីក្រុម Team Sky, Richie Porte បានបញ្ចប់នៅចំណាត់ថ្នាក់ទី ២ ប្រើពេលយឺតជាង ៣ វិនាទីពី Tejay Van Garderen លេខ ១។
ចំណែកឯកីឡាករម្ចាស់ស្រុក Alberto Contador របស់ក្រុម Tinkoff-Saxo លេខ ៣ យឺតជាង ៨ វិនាទី នឹងកីឡាករ Daniel Martin របស់ក្រុម Garmin លេខ ៤ ផងដែរ។ បើសរុបនៅក្នុងតារាងថេរៈវេលារួមជើងឯកវិញកីឡាករបែលហ្ស៊ិក Bert de Clercq នៃក្រុម Lotto-Soudal ប្រើពេលល្អជាងគេគឺ ១៨ ម៉ោង ៣២ នាទីនឹង ០២ វិនាទី ឈរលេខ ១ ហើយ Richie Porte លេខ ២ កំពុងប្រដេញចំនួន ២១ វិនាទីពីក្រោយ។
គួរបញ្ជាក់ថាការប្រកួនឹងបញ្ចប់ជាផ្លូវការនៅថ្ងៃអាទិត្យចុងសប្តាហ៏ នៅដំណាក់កាលទី ៧ ខណៈដែលការប្រកួតនៅថ្ងៃសុក្រនេះលើដំណាក់កាលទី ៥ មានប្រវែងផ្លូវ ១៩៧ គីឡូម៉ែត្រចេញពីតំបន់ Alp ទៅកាន់ Valls ផងដែរ៕

Post a Comment