អ្នកប្រដាល់ Kell Brook បានសន្យាថា លោកនឹងមិនបង្កកំហុសជាដាច់ខាត ពេលឡើងការពារខ្សែក្រវាត់ទម្ងន់ស្រាល IBF welterweight លើកដំបូងរបស់គាត់ នៅក្នុងទីក្រុង Sheffieldនារាត្រីថ្ងៃសៅរ៍នេះ។
កីឡាករ Brook នឹងជួបជាមួយកីឡាកររ៉ូម៉ានីដែលមានមូលដ្ឋាននៅកាណាដា Jo Jo Danនៅលើទឹកដីរបស់ខ្លួន មុនពេលដែលគាត់កំណត់ចក្ខុវិស័យរួចជាស្រេច សម្រាប់ការឡើងទៅស្ថាប័នទម្ងន់ស្រាល ១៤៧ផោនវិញនោះ។
ខណៈនោះដែរ លោក Dominic Ingle ដែលជាគ្រូបង្វឹករបស់គាត់ បានអះអាងថា កីឡាករ Danប្រហែលជាមើលស្រាលកីឡាករ Brook ហើយលោកជឿជាក់ថា តាមសមត្ថភាពកូនសិស្សរបស់លោក គេនឹងអាចសម្រេចបានជោគជ័យជាក់ជាពុំខាន។
សូមបញ្ជាក់ថា កីឡាករវ័យ២៨ឆ្នាំម្នាក់នេះ ត្រូវបានគេចាត់ទុកថា កូនខ្លាកំណាចមួយក្បាលប្រចាំនៅចក្រភពអង់គ្លេស ពេលដែលគាត់ធ្វើដំណើរទៅកាន់ទីក្រុងកាលីហ្វ័រនីញ៉ា កាលពីខែសីហាឆ្នាំ២០១៤កន្លង ទៅ ជាពេលដែលគាត់បានខ្សែក្រវាត់ពីកីឡាករ Shawn Porterជាមួយនឹងជ័យជម្នះដោយពិន្ទុ។
កីឡាករ Brook ទើបជាសះស្បើយទេពីការវាយប្រហារដោយកាំបិតពេជ្ឈឃាដ អំឡុងពេលវិស្សមកាលនៅTenerifeកាលពីខែកញ្ញាកន្លងទៅ ប៉ុន្តែសំណាងល្អដែលរបួសរបស់គាត់មិនគំរាមកំហែងដល់អាយុជីវិត៕

Post a Comment