ខ្សែប្រយុទ្ធមុតស្រួច Daniel Sturridge របស់ Liverpool នឹងត្រូវខកខានប្រកួតហួសពីការរំពឹងទុក បន្ទាប់ពីពិនិត្យជើងរួចឃើញថា យ៉ាងហោចណាស់រូបគេត្រូវអវត្តមានដល់ទៅ ១ខែឯណោះ ទើបអាចចូលលេងបានធម្មតាវិញ។
កីឡាករជម្រើសជាតិតោកំណាចអង់គ្លេស Sturridge បានដកខ្លួនចេញពីក្រុមជម្រើសជាតិវិញ បន្ទាប់ពីមានមន្ទិលសង្ស័យថា មានរបួសត្រគាក ដោយដំបូងឡើយគិតថា ជារបួសស្រាលៗ និងអាចចូលលេងឲ្យហង្សក្រហមបានវិញ នៅប្រកួតបន្ទាប់។ ប៉ុន្តែបន្ទាប់ពីក្រុមគ្រូពេទ្យ ធ្វើការពិនិត្យចប់ ទើបដឹងថា របួសនោះយ៉ាងហោចណាស់ ក៏ត្រូវការប្រើពេលទៅ ៤សប្ដាហ៍ដែរ ទើបជាសះស្បើយបាន។
ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ បានរងរបួសអំឡុងពេលហង្សក្រហម ប្រកួតចាញ់ Manchester United ២-១ នៅ Anfield កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយអតីតកីឡាករក្រុម Chelsea រូបនេះ នឹងត្រូវអវត្តមាន ក្នុងការប្រកួតធំប៉ះ Arseanl ដើម្បីប្រជែងតំណែង Top 4 ផងដែរ នៅថ្ងៃទី៤ ខែមេសាខាងមុខនេះ។
ក្ដីសង្ឃឹមចង់បាន Top 4 របស់ហង្សក្រហម កាន់តែយ៉ាប់យ៉ឺនមែនទែនហើយ ខណៈដែលខ្សែការពារ Martin Skrtel និងប្រធានក្រុម Steven Gerrard ត្រូវពិន័យម្នាក់ ៣ប្រកួត រីឯខ្សែបម្រើ Raheem Sterling និង Adam Lallana ក៏កំពុងតែព្យាបាលរបួសថែមទៀត៕

Post a Comment