ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Sami Khedira បានបញ្ជាក់កាលពីថ្ងៃពុធថា រូបគេនឹងចាកចេញពីក្លិប Real Madrid នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅចុងរដូវកាលនេះ។
ក្រោយពីបានធ្វើជាប្រធានក្រុមអាល្លឺម៉ង់ ក្នុងពេលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតមិត្តភាពអូស្ត្រាលីក្នុងទីក្រុង Kaiserslautern កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានឲ្យដឹងថា៖ «វាមិនមានអ្វីច្រើនក្នុងការនិយាយជាងអ្វីដែលខ្ញុំបានប្រាប់ទស្សនាវដ្តីកីឡា (Kicker) ឡើយ នៅពេលដែលមានអ្វីច្រើនបន្ថែមទៀត ខ្ញុំនឹងនិយាយ»។
ក្រោយពីបានចូលរួមជាមួយនឹងក្លិប Real កាលពីឆ្នាំ ២០១០ ក្រោយពីផ្ទេរចេញពីក្លិប Stuttgart កីឡាករ Khedira បានឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំមុនជាមួយនឹងក្រុមយក្សអេស្ប៉ាញមួយនេះ និងត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបអាល្លឺម៉ង់ Schalke 04។
Khedira បានប្រាប់ទស្សនាវដ្តី Kicker កាលពីថ្ងៃម្សិលមិញថា៖ «នេះមិនមែនជាការសម្រេចចិត្តប្រឆាំងនឹងក្លិប Real ឡើយ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់បន្ថែមភាពរំភើបដល់អាជីពរបស់ខ្ញុំ និងធ្វើឲ្យមានការអភិវឌ្ឍ»។
ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ដែលរួមមាន Chelsea និង Arsenal សុទ្ធសឹងត្រូវបានទាក់ទងឲ្យផ្ទេរតារាឆ្នើមរបស់ Real រូបនេះ៕

Post a Comment