GuidePedia

0
កីឡាករ​គ្មាន​តម្លៃ​របស់​ក្លិប​បិសាច​ក្រហម Man Utd​ខ្សែប្រយុទ្ធ Radamel Falcao ​បាន​ផ្ញើ​​សារ​បញ្ឈឺចិត្ត​អ្នកចាត់ការ ​Louis van Gaa​ ដើម្បី​បញ្ជាក់​ប្រាប់​គ្រូ​បង្វឹក​សញ្ជាតិ​ហុល្លង់​ម្នាក់​នេះ​ថា​ គាត់​មាន​សមត្ថភាព​រកបាន​រហូតដល់​ទៅ​២​គ្រាប់​ត្រឹម​រយៈពេល​៤​នាទី​ប៉ុណ្ណោះ អំឡុង​ពេលដែល​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បំបាក់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន មិន​ឲ្យ​ងើបមុខ​រួច​ក្នុង​លទ្ធផល ៦-០។


សូមបញ្ជាក់ថា កីឡាករ Falcao ជា​អ្នក​រកបាន​គ្រាប់​បាល់​ទី​២ និង​ទី​៣​ឲ្យ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី អំឡុង​ជ័យជំនះ​៦-០ នៅក្នុង​ទឹកដី Bahrain National របស់​ក្រុម​ម្ចាស់ផ្ទះ​។​

កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ លែងមាន​បាល់​លេង​ទៀតហើយ​នៅ​ជាមួយ​ក្លិប​បច្ចុប្បន្ន Man Utd​របស់​គាត់ ចាប់តាំង​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​មក ប៉ុន្តែ​គាត់​តែងតែ​លេង​បាន​យ៉ាង​ទៀងទាត់​បំផុត ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រោម​ការដឹកនាំ​របស់​លោក Jose Pekerman។

កីឡាករ Falcao សរសេរ​សារ​ផ្ញើ​​ទៅកាន់​លោក Van Gaal​ថា វា​គឺជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​មួយ​នៅថ្ងៃនេះ ពេល​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ប៉ុន្តែ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ គឺ​គាត់​អាច​រក​បាន​រហូតដល់​ទៅ​២​គ្រាប់​ត្រឹម​រយៈពេល​តែ​៤​នាទី​ប៉ុណ្ណោះ​។​


ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Falcao រកបាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ពី​២២​ប្រកួត ចាប់តាំងពី​បាន​ផ្ទេរ​មកកាន់​ទឹកដី Old Trafford​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លិប Monaco ហើយ​ច្បាស់ ណាស់​គាត់​ត្រូវតែ​ស្វែងរក​កន្លែង​លេង​ថ្មី​របស់​គាត់​នៅ​ដំណាច់​រដូវ​កាល​នេះ​៕

Post a Comment

 
Top