ឪពុកមារបស់កីឡាករ Derlis Gonzalez ឈ្មោះ Irrazábal Manuel បានស្លាប់ដោយគាំងបេះដូង បន្ទាប់ពីមើលការប្រកួតដែលក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ យកឈ្នះក្រុមជម្រើសជាតិប្រេស៊ីល ដោយការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ៤-៣ ក្រោយស្មើគ្នា១-១ ក្នុង៩០នាទី។
ខ្សែប្រយុទ្ធ Gonzalez ជាតួអង្គសំខាន់របស់ប៉ារ៉ាហ្គាយក្នុងការយកឈ្នះលើប្រេស៊ីលកាលពីម្សិលមិញនេះ ដោយរូបគេជាអ្នករកគ្រាប់បាល់បានស្មើនៅនាទី៧២ ក្រោយពី Robinho របស់ប្រេស៊ីលរកបានមួយគ្រាប់នាំមុខតាំងពីនាទីទី១៥។
លទ្ធផល ១-១ នេះបានធ្វើឱ្យក្រុមទាំងពីរត្រូវសម្រេចជោគវាសនាដោយបាល់ប៉េណាំងទី។ ចូលដល់នាទីបុកពោះនេះដែរ កីឡាករ Gonzalez នៅតែក្លាយជាតួឯកដដែល ព្រោះរូបគេនេះហើយ ជាអ្នកទាត់បាល់ចុងក្រោយគេធ្វើឱ្យប៉ារ៉ាហ្គាយឈ្នះដោយលទ្ធផល ៤-៣ ។
បន្ទាប់ពីចប់ការប្រកួតភ្លាមប្រពន្ធរបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ ក៏បានទូរសព្ទមកប្រាប់ភ្លាមថាលោកពូរបស់គេបានស្លាប់ហើយ ដោយសារតែជំងឺគាំងបេះដូងបន្ទាប់ពីមើលការទាត់បាល់ប៉េណាំងទី។
កីឡាករលេងនៅ Basel រូបនេះបានសរសេរនៅលើ Twitter របស់ខ្លួនផងដែរថា៖ “ហេតុអ្វីក៏ថ្ងៃនេះលោកពូ? ហេតុអ្វី? អ្នកចាកចេញពីខ្ញុំ ដោយសារតែគាំងបេះដូង ព្រោះខ្ញុំបានធ្វើឱ្យអ្នករំភើប និងសប្បាយចិត្តខ្លាំងពេក។ ខ្ញុំមិនអាចជឿរឿងនេះបានទេ”៕

លោក Irrazábal Manuel

Post a Comment