GuidePedia

0
កីឡាករ​ឆ្នើម Arda Turan ដែលជា playmaker របស់​ក្លិប Atletico Madrid បាន​និយាយថា ភ្នាក់ងារ​របស់គេ​ផ្ទាល់​កំពុងធ្វើការ​ចរចា​ជាមួយ​ក្លិប ៣-៤ លើ​លទ្ធភាព​ផ្ទេរ​ចេញពី​ក្លិប​នៅ La Liga នេះ។


Arda នៅមាន​កិច្ចសន្យា​ជាមួយនឹង​ក្លិប Atletico រហូតដល់​ខែមិថុនា ឆ្នាំ ២០១៧ ប៉ុន្តែ​ភ្នាក់ងារ​របស់​រូបគេ លោក Ahmet Bulut ត្រូវបាន​ដកស្រង់​សម្តី​ថា កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​ចង់ទៅ​លេង​នៅ​ក្លិប Premier League វិញ។

ក្លិប Chelsea និង Manchester United ទំនង​គឺជា​គោលដៅ ខណៈដែល​ក្លិប Ligue 1 បារាំង Paris Saint-Germain និង​ក្លិប Milan នៅ​អ៊ីតាលី ក៏​កំពុង​តាម​ប្រមាញ់​កីឡាករ​រូបនេះ​ដែរ។

Arda ដែលមាន​តម្លៃ​ខ្លួន​ប្រហែល ២៥លាន​ផោន ក្លាយជា​កីឡាករ​ដែលមាន​ប្រជាប្រិយភាព​ពី​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប Atletico ក្នុង​រយៈពេល ៤រដូវ​កាល​នេះ នៅ​រាជធានី​របស់​ប្រទេស​អេស្បាញ​នេះ ចាប់តាំងពី​ផ្ទេរ​ចេញពី​ក្លិប Galatasaray។

រូបគេ​គឺជា​កីឡាករ​សំខាន់​មួយរូប ដែល​បានរួម​ចំណែក​ឲ្យ​ក្លិប​នេះ ធ្លាប់​ទទួលបាន​ជ័យជម្នះ La Liga ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៨ ឆ្នាំនេះ និង​ការនាំ​ក្លិប​ឡើង ទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​ឆ្នាំ ២០១៣-១៤ កន្លងមក។


Atletico ក៏​រំពឹងថា នឹង​ចុះហត្ថលេខា​ទិញ​កីឡាករ Jackson Martinez ពី​ក្លិប Porto និង​ថែមទាំង​បាន​ព្រមព្រៀង​ទិញ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់់​ទីន Luciano Vietto ពី​ក្លិប Villarreal ផងដែរ។

Post a Comment

 
Top