កីឡាការិនីស្រស់សោភាវ័យ ១៨ ឆ្នាំសញ្ជាតិស្វីស Belinda Bencic នាពេលនេះគឺបានវាយដណ្ដើមយកពានរង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងជីវិត ក្រោយឈ្នះកីឡាការិនី Agnieszka Radwanska វគ្គផ្ដាច់ព្រ័ត្រជើងឯក Eastbourne ក្នុងក្របខណ្ឌ WTA នៅឯ Devonshire Park ចក្រភពអង់គ្លេស។
កីឡាករិនីរូបនេះពិតជាបានធ្វើឲ្យទស្សនិកជន រាល់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងការប្រកួតនេះ ព្រោះត្រូវបានម្ចាស់ជ័យលាភី Grand Slam ៥ សម័យ Martina Hingis ជាអ្នកបង្ហាត់បង្រៀនដោយបានយកឈ្នះ ២សិត១ ជាមួយពិន្ទុ 6-4, 4-6 នឹង6-0 ទៅលើកីឡាការិនីលេខ ៩ ក្នុងកម្មវិធី Radwanska ។
គួរបញ្ជាក់ថាក្នុងការប្រកួតទាំងមូលនាង Belinda គឺធ្វើបានល្អដោយវាយឈ្នះ ៤១ លើក នឹង unforced error ចំនួន ២២ ដងដោយឈ្នះយ៉ាងលំបាក ពេលលេងសិតដំបូងដែលចំណាយរយៈពេលជិតមួយម៉ោងឯនោះ។
យោងតាមរយៈជ័យជំនះរបស់ Belinda ធ្វើឲ្យរូបនាងបានចូលរួមការប្រកួត Grand Slam ទី ៣ ប្រចាំឆ្នាំ Wimbledon ដែលចាប់ផ្តើមការប្រកួតនៅថ្ងៃចន្ទនេះដោយមិនបាច់លេងវគ្គជំរុះឡើយ ៕

Post a Comment