GuidePedia

0
កីឡាករ Arda Turan ​ត្រូវ​បាន​ក្លិប Chelsea , Barcelona ​និង PSG ​តាម​ចែចូវ បន្ទាប់​ពី​រូប​គេ​និយាយ​ថា​នឹង​ចាកចេញ​ពី Atletico Madrid ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។


Turan ​នៅ​សល់​កុងត្រា​ជាមួយ Atletico Madrid ​រហូត​ដល់​ឆ្នាំ​២០១៧​ ឯ​ណោះ ប៉ុន្តែ​បើ​តាម​លោក Ahmet Bulut ​ភ្នាក់ងារ​ទីផ្សារ​របស់​កីឡាករ​រូប​នេះ​ បាន​និយាយ​ថាកីឡាករ​វ័យ​២៨ឆ្នាំ​ ចង់​ចាកចេញ​ពី​អេស្ប៉ាញ​ហើយ ខណៈ​ដែល​ Premier League ​គឺ​ជា​ជម្រើស​ទី​មួយ។

មិន​ត្រឹម​តែ Chelsea , Barcelona ​និង PSG ទេ​ ដែល​ចង់​បាន​កីឡាករ​សញ្ជាតិ​ទួរគី​រូប​នេះ សូម្បី​តែ​ Manchester United ​និង​ AC Milan ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ទាក់ទង​រឿង​ទិញ​អតីត​កីឡាករ​ Galatasaray នេះ​ដែរ។ សាមី​ខ្លួន​គេ​ផ្ទាល់​បាន​បង្ហោះ​នៅ​លើ Twitter ​ដែរ​ថា៖ “ភ្នាក់ងារ​របស់​ខ្ញុំ​បាន​ប្រាប់​ថា​មាន​ក្លិប​៣​ទៅ​៤​ហើយ​បាន​ទាក់ទង​មក។ ខ្ញុំ​នឹង​ផ្ដល់​ព័ត៌មាន​ឱ្យ​អ្នក​គ្រប់​គ្នា​ដឹង​ថែម​ទៀត ប្រសិន​បើ​មាន​ការ​ដោះដូរ​អ្វី​កើត​ឡើង” ។

Turan ​ដែល​ត្រូវ​បាន​គេ​ដឹង​​ថា​អាច​មាន​តម្លៃ​ខ្លួន​២៥​លាន​ផោន​នោះ ​គឺ​ជា​តួ​អង្គ​សំខាន់​មួយ​រូប​របស់ AT Madrid ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ​ក្នុង​រដូវ​កាល ​២០១៣-២០១៤ ​រូប​គេ​ជា​អ្នក​ជួយ​ក្រុម​លោក Simeone ​ឈ្នះ​ពាន La Liga ​​និង​ជួយ​ក្រុម​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ទៀត​ផង​។

Jackson Martinez ​របស់ Porto
​ខ្សែ​ប្រយុទ្ធ​ Luciano Vietto ​របស់ Villarreal

ទន្ទឹម​នឹង​ការ​ចង់​ចាកចេញ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ខាង​លើ​នេះ ក្រុម AT Madrid ​បាន​ត្រៀម​ទិញ​កីឡាករ​ថ្មី​២​នាក់​មក​ជំនួស​​រួច​ទៅ​ហើយ គឺ Jackson Martinez ​របស់ Porto ​និង​ខ្សែ​ប្រយុទ្ធ​ Luciano Vietto ​របស់ Villarreal ៕

Post a Comment

 
Top