GuidePedia

0
នៅ​ថ្ងៃ​ទី​០៤​ខែ​កក្កដា​ឆ្នាំ​២០១៥​នេះ​ កម្មវិធី​ប្រដាល់​គុណ​ខ្មែរ​អន្តរជាតិ​ជើង​ឯក​ប៉ុស​CTN​ បាន​មក​បម្រើ​ខ្សែ​ចក្ខុ​ទស្សនិកជន​ទៀត​ហើយ​ ដោយ​មាន​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ​ពីរ​គូរ​ដែល​សុទ្ធ​តែ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ត្រូវ ​ប៉ះ​កីឡាករ​ថៃ។


កីឡាករ​កម្ពុជា​ ឡុង​​ សុវណ្ណ​ឌឿន​ ត្រូវ​ប៉ះ​កីឡាករ​ថៃ​ សែនឆៃ ស.ការ៉ាវេត​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម​ ​​ស្រប​ពេល​កំលោះ​សង្ហា​សាច់​សរ​តែ​ខ្លាំង​​ សែន​ រ៉ាឌី​​ ត្រូវ​ប៉ះ​កីឡាករ​ថៃ​ ភើមបួន ថៃរុងរឿង​ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។

សែន​ ​រ៉ាឌី​ធ្លាប់​ប្រកួត​ ៦៥ ​ដង​ឈ្នះ​៤៧​ដង​ចាញ់​១៨​ដង ​មិន​ដែល​ស្មើ​ និង​ផ្ដួល​ឲ្យ​ដៃ​គូរ​សន្លប់​បាន​២៩​ដង​ ឯ ភើមបួន ថៃរុងរឿង ​ធ្លាប់​ប្រកួត​បាន​១១៥​ដង​ឈ្នះ​៨៣​ដង​ចាញ់​២៨​ និង​ស្មើ​៤​ដង។

ឡុង​​ សុវណ្ណ​ឌឿន​ធ្លាប់​ប្រកួត​បាន​៤៥​ដង​ឈ្នះ​៣៧​ដង​ចាញ់​១២​ដង​​ស្មើ​៦​ដង​ផ្ដួល​គូរ​ប្រកួត​ឲ្យ​សន្លប់​បាន​១៩​ដង។ សែនឆៃ ស.ការ៉ាវេត ​ធ្លាប់​ប្រកួត​បាន​៨៤​ដង​ឈ្នះ​៥០​ដង​ចាញ់​៣១​ដង​ និង​ស្មើ​៣​ដង។


ការ​ប្រកួតគូសំខាន់​ដ៏​កក្រើក​នេះ​ នឹងផ្សាយបន្ត​ផ្ទាល់​ចាប់​ពី​ម៉ោង​២​រសៀល ​ថ្ងៃ​ទី​០៤​ខែ​កក្កដា​ឆ្នាំ​២០១៥​ តទៅ​នៅ​សង្វៀន​ស៊ីធីអិន​ឫស្សី​កែវ​រាជធានី​ភ្នំពេញ។

Post a Comment

 
Top