GuidePedia

0
លើ​សង្វៀន​SEA-TV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០១៥​នេះ ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​រដ្ឋ​សែន​ជ័យ​៣១៧​គូ​លេន​ ខេត្តសៀមរាប នឹង​ជួប​ប្រកួត​ជាមួយ ​សុខ វិស័យ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង។​


ទី ព​ន្លែ​ត មិន​ធ្លាប់​ដែល​ជួប ​សុខ វិស័យ​ទេ​កន្លងមក។ ព​ន្លែ​ត គេ​មាន​កាយសម្បទា​ល្អ​រឹងមាំ ស្នៀត​ប្រដាល់​ក៏​គ្រាន់បើ​ដែរ គ្រាន់តែ​គេ​មានចិត្ត​តូច អន់​ល្បិចកល​ប្រកួត​ និង​ភាព​រហ័សរហួន​ប៉ុណ្ណោះ។ ដូច្នេះ សម្រាប់​ការ​ជួប​ជាមួយ ​សុខ វិស័យ​លើក​នេះ ក្រុម​អ្នក​វិភាគ​ប្រដាល់​គេ​ពុំ​មាន​ជំនឿ​ថា ព​ន្លែ​ត​អាច​យកឈ្នះ​ សុខ វិស័យ បាន​នោះ​ឡើយ។​

សុខ វិស័យ គេ​ពូកែ​ទាត់ និង​ជង្គង់ ហើយ​កណ្ដាប់ដៃ​របស់​គេ​ក៏​រហ័ស​ដែរ។​ ជាមួយ​នឹង​មាន​ស្នៀត​ប្រដាល់​ល្អ​នេះ វិស័យ​ គេ​ក៏​មាន​ល្បិចកល​ក្នុង​ការ​ប្រកួត​ច្រើន និង​ចិត្ត​ប្រដាល់​ធំ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា សុខ វិស័យ​ឥឡូវ​មិនជា​ខ្លាំង​ដូច​ពីមុន​ប៉ុន្មាន​ទេ ដោយសារ​គេ​ខាន​ប្រកួត​យូរ កម្លាំង​ស៊ុ​ហ្វ​មិនសូវ​ខ្លាំង​ដូច​ពីមុន។​

ការប្រកួត​ចុងក្រោយ​របស់​ សុខ វិស័យ គឺ​វាយ​ចាញ់​ គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។ ឯ​ការប្រកួត​ចុងក្រោយ​របស់ ​ទី ព​ន្លែ​ត គឺ​វាយ​ចាញ់​ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ។ ចាំ​មើល រវាង​អ្នក​ប្រដាល់​ទាំងពីរ តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ការ​ជួបគ្នា​លើកដំបូង​នេះ?​

​អ្នក​ប្រដាល់​ជើង​ថ្មី បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក នឹង​ជួប​ប្រកួត​ជាមួយ​ជើងចាស់​ ចាន់ រត​នះ អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ពីរ​នាក់​នេះ ពុំដែល​ប៉ះ​គ្នា​ទេ​កន្លងមក។ ដូច្នេះ​លើក​នេះ ជា​លើក​ទី​១​ហើយ​ដែល​ បឺត សង្ឃឹម​ ជួប​ប្រកួត​ជាមួយ​ ចាន់ រត​នះ​នេះ។​

សង្ឃឹម គេ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកួត តែ​ខ្វះ​តិចនិក​ និង​កលល្បិច​ក្នុង​ការ​យកឈ្នះ​លើ​ដៃគូ​ប្រកួត។ គេ​វាយ​មិនសូវ​ប្រើ​ប្រាជ្ញា​នោះ​ទេ គឺ​វាយ​តាម​កម្លាំងបាយ​ដែល​ពី​ទឹក​ទី​១ ​ដល់ទី​៣ គេ​វាយ​ខ្លាំង ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​៤​ និង​ទី​៥ គេ​អស់កម្លាំង​ស៊ុ​ហ្វ ដែល​នាំ​ឲ្យ​គេ​ជួប​បរាជ័យ​នោះ។ ការប្រកួត​ចុងក្រោយ​នេះ បឺត សង្ឃឹម​វាយ​ចាញ់​ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។​

ចាន់ រត​នះ ជា​អ្នក​ប្រដាល់​ជើងចាស់ មាន​តិចនិក និង​បទពិសោធន៍​ក្នុង​ការ​ប្រកួត​ច្រើន។ ជា​មួយ​នេះ គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៥៧​គីឡូក្រាម​នេះ​ដែរ។​ ទោះជា​យ៉ាងណា ចាន់ រត​នះ​ ជា​អ្នក​ប្រដាល់​ដែល​ប្រកួត​ចាញ់​ច្រើនជាង​ឈ្នះ។ រត​នះ ដើរចូល​ឲ្យ​តែ​គេ​វាយ​ទេ ដោយ​អាង​ខ្លួន​ជា​ជើង​ចាស់​ និង​ខ្ពស់​នោះ។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​បឺត​សង្ឃឹម​ពិបាក​នឹង​យកឈ្នះ​រត​នះ​ដែរ។ ចាន់ រត​នះ ប្រកួត​ចុង​ក្រោយ វាយ​ចាញ់​ ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ។ ចាំ​មើល រវាង ​ចាន់ រត​នះ និង​បឺត សង្ឃឹម តើន​រណា​ជា​អ្នកឈ្នះ?​

ហង្ស រ៉ា​ម៉ន អ្នក​ប្រដាល់​ក្លិប​សកល​កម្ពុជា នឹង​ជួប​ប្រកួត​ជាមួយ​រិ​ទ្ធ កៅ អ្នក​ប្រដាល់​ក្លិប​មជ្ឈ​មណ្ឌល​កីឡា​ខ​.​ភ​.​ម។ ពីរ​នាក់​នេះ ពុំដែល​ប៉ះ​គ្នា​ទេ​កន្លងមក។​ រ៉ា​ម៉ន ជា​អ្នក​ប្រដាល់សកល ដូច្នេះ​គេ​ប៉ិនប្រសប់​តែ​ខាង​កណ្ដាប់ដៃ​ប៉ុណ្ណោះ ឯ​ស្នៀត​ទាត់​និង​ជង្គង់ មិនសូវ​ជា​ប្រសប់​ទេ។​

រិ​ទ្ធ កៅ ជា​អ្នក​ប្រដាល់​ជើងចាស់។ រិ​ទ្ធ កៅ មិន​ងាយ​មាន​នរណា​យកឈ្នះ​គេ​បាន​នោះទេ ។ ចិត្ត​ប្រដាល់​របស់គេ​ក៏​ដាច់​ដែរ ដោយ​គេ​មិន​ចេះ​ខ្លាច​ញញើត​ឡើយ។ ​ទោះជា​យ៉ាងណា ការ​ជួបគ្នា​រវាង​រិ​ទ្ធ កៅ​ និង​ហង្ស រ៉ា​ម៉ន​នេះ ពុំ​ដឹង​ថា​នរណា​ជា​អ្នកឈ្នះ​នោះ​ទេ?​​


សៅ សុវណ្ណ អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ ផល សុ​ផៃ អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​គី​រី​វង្ស​សុខ​សែន​ជ័យ។ ចំណែក​ សេក សុខ​សរ ក្លិប​អង្គរ​មានជ័យ ប្រកួត​ជាមួយ​ម៉ឺន មេ​ឃា ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម។ ពួកគេ​ទាំង​បួន​នេះ​សុទ្ធតែ​ពុំដែល​ជួបគ្នា​ទេ​ពី​មុន​មក៕

Post a Comment

 
Top