ក្រុមហ៊ុន UNION PAY របស់ចិន បានប្រកាសពីការចូលរួមឧបត្ថម្ភកីឡាករ-កីឡាការិនីកម្ពុជា នៅក្នុងព្រឹត្តិការណ៍ SEA Games ទី២៨ ប្រទេសសិង្ហបុរី ដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់១៦ ខែមិថុនាខាងមុខនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មដឹកនាំកីឡាកម្ពុជាទៅស៊ីហ្គេម បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅស្នាក់ការរបស់ខ្លួនថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ស្វាគមន៍គ្រប់ផ្នែកឯកជនទាំងអស់ ដែលបានចូលរួមជួយដល់កីឡាកម្ពុជាទោះតិច ឬ ច្រើនក្ដី។
ជាមួយគ្នានេះ លោកបានស្វាគមន៍ចំពោះដៃគូថ្មី គឺក្រុមហ៊ុន UNION PAY របស់ចិន ដែលបាន ចូលរួមឧបត្ថម្ភនេះ ដោយលោកចាត់ទុកថា ជាផ្នែកមួយនៃការជួយលើកទឹកចិត្តដល់កីឡាករ-ការិនីកម្ពុជានៅក្នុងព្រឹត្តិការណ៍SEA Games។
លោក Xie Dejian អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន UNION PAY ក៏បានថ្លែងក្នុងសន្និសីទកាសែតដែរថា ទោះបីក្រុមហ៊ុនរបស់លោកមិនទាន់បានបើកទីស្នាក់ការនៅកម្ពុជាក៏ពិតមែន តែលោកនៅតែជួយដល់កីឡានៅកម្ពុជាដែរ ព្រោះថាកម្ពុជា-ចិនមានទំនាក់ទំនងមិត្តភាពជាមួយគ្នាជាយូរមកហើយ។
សម្រាប់ការចាប់ផ្ដើមដំបូងនេះ លោកបានផ្ដល់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់ចំនួន១២.៨០០ដុល្លារ។ ថវិកានេះគឺ៤.៨០០ដុល្លារសម្រាប់ជ័យលាភី១២នាក់ដំបូង ដែលដណ្ដើមបានមេដាយមុនគេ ដែលក្នុងនោះម្នាក់ៗបានទទួល៤០០ដុល្លារ។ ៣.០០០ដុល្លារសម្រាប់ក្រុមបាល់ទាត់ដែលចូលរួម SEA Games និង៥.០០០ដុល្លារសម្រាប់ការផ្សព្វផ្សាយព័ត៌មានស្ដីពីការប្រកួតកីឡា SEA Games។
លោក Xie Dejian ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកក៏បានជួយដល់ព្រឹត្តិការណ៍SEA Games នៅប្រទេសសឹង្ហបូរីដែរ។ លោកអះអាងថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងបង្កើនបរិមាណនៃការជួយដល់វិស័យកីឡានៅកម្ពុជាបន្តទៀត៕

Post a Comment