ក្រុមម្ចាស់ជើងឯកលីកកំពូលបារាំង Paris Saint-Germain មានទំនុកចិត្តថាពួកគេនឹងអាចទិញកីឡាករជើងស៊ុត Cristiano Ronaldo និង Lionel Messi បាននៅថ្ងៃណាមួយ។ នេះបើតាមសម្ដីរបស់មហាសេដ្ឋី Nasser Al-Khelaifi ដែលជាប្រធានក្លិបនេះ។
សេដ្ឋីវ័យក្មេង Nasser ដែលទើបតែក្លាយជាម្ចាស់ក្លិប PSG នៅឆ្នាំ២០១១កន្លងទៅនេះ បានប្រាប់ទៅ BBC Sport ពីគោលបំណងរបស់ក្លិបយក្សនៅបារាំងថា៖ “វាជារឿងពិតប្រាកដណាស់ដែលក្រុមយើងនឹងទិញកីឡាករ Ronaldo និង Messi ។ ជារៀងរាល់ឆ្នាំ មហិច្ឆតាធំបំផុតរបស់ក្លិបគឺធ្វើយ៉ាងណាឱ្យឈ្នះ Champions League ។ យើងស្ទើរតែបានសម្រេចគោលបំណងនោះទៅហើយ ព្រោះ៣ឆ្នាំមកនេះ ក្រុមបានឡើងទៅវគ្គ៨ក្រុមចុងក្រោយរហូត។ ដូច្នេះក្រុមយើងត្រូវតែមានកីឡាករថ្មីទៀត ដើម្បីជំរុញឱ្យដល់គោលដៅ”។
តាំងពីរដូវកាលមុនមកហើយ ដែលក្រុមលោក Laurent Blanc ចង់បានខ្សែប្រយុទ្ធរបស់ Barcelona ដោយកាលនោះហ៊ានដាក់តម្លៃខ្លួនខ្ពស់ជាង១០០លានផោនឯណោះ ប៉ុន្តែនៅតែមិនអាចអន្ទង់ចិត្តម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យរូបនេះបាន។ ចំណែកឯ ខ្សែប្រយុទ្ធជើងស៊ុត Ronaldo វិញ កាលពីសប្ដាហ៍មុននេះ ក៏មានលេចឮមកថា PSG បានដាក់ស្នើតម្លៃខ្លួនរួចហើយដែរ ចំនួន៨៩លានផោន ដើម្បីផ្ដាច់កុងត្រាកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះពីអេស្ប៉ាញមកទីក្រុងប៉ារីស។
សូមរង់ចាំតាមដានទាំងអស់គ្នា ថាតើរដូវកាលដោះដូរកីឡាករខាងមុខនេះនឹងមានអ្វីកើតឡើង ប្រសិនបើក្លិបធំៗចាយលុយមិនស្ដាយជាច្រើន តែងតែមានបំណង់ចង់បានកំពូលខ្សែប្រយុទ្ធទាំងពីរលើលោកនេះអីចឹងនោះ? តើ Real Madrid និង Barcelona អាចរក្សាកីឡាកររបស់គេបានដែរឬទេ ប្រសិនបើមានក្លិបដាក់តម្លៃខ្លួនខ្ពស់ៗយ៉ាងនេះ?
មហាសេដ្ឋី Nasser Al-Khelaifi

Post a Comment