ក្រុមស្ដេចស Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុមខ្លាំងបារាំង Paris St-Germain ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល A នាវេលាម៉ោង០២:៤៥នាទីយប់នេះ។
កាលប៉ះគ្នាជើងទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំងក្រុមទាំង២នេះ ស្មើគ្នា ០-០ ប៉ុន្តែពួកគេមាន៧ពិន្ទុស្មើគ្នាក្នុងពូល A ខណៈដែល Real ឈរកំពូលតារាងលើសគ្រាប់ស៊ុត១គ្រាប់។ ដូច្នេះចាំមើលថា យប់នេះ ក្រុមណានឹងរកបាន៣ពិន្ទុ ដើម្បីឈរកំពូលតារាងនេះ?
សម្ដីអ្នកចាត់ការ៖
Rafael Benítez អ្នកចាត់ការក្រុម Real បាននិយាយមុនជំនួបធំនេះថា៖ “យើងលេងបានល្អនៅទីក្រុងប៉ារីស។ PSG កាន់តែខ្លាំងឡើងៗ ពី១ឆ្នាំទៅ១ឆ្នាំ ហើយយើងដឹងថា នេះជាការប្រកួតដ៏ពិបាកបំផុតមួយ។ យើងត្រូវតែផ្ដោតអារម្មណ៍ និងយក៣ពិន្ទុឲ្យបាន។ Ronaldo និង Zlatan គឺជាកីឡាករអស្ចារ្យ។ ខ្ញុំដឹងថា Ronaldo ដូចតំណាងឲ្យពួកយើង រីឯ Zlatan តំណាងឲ្យខាង PSG”។
រីឯ Laurent Blanc អ្នកចាត់ការក្រុមភ្ញៀវ PSG វិញ បាននិយាយថា៖ “លទ្ធផលត្រឹម ០-០ មិនគ្រប់គ្រាន់សម្រាប់ពួកយើងទេ។ យើងគោរពគូប្រកួតរបស់យើង ប៉ុន្តែយើងមានមហិច្ឆតាធំ ហើយយើងមកទីនេះ ដើម្បីលេងឲ្យល្អ និងឈ្នះ។ ប្រកួតនេះ គឺជាប្រកួតដ៏ពិសេសសម្រាប់ Di María។ គាត់ចំណាយពេលយ៉ាងច្រើននៅជាមួយ Real និងស្រលាញ់ក្រុមនេះ។ ខ្ញុំសង្ឃឹមថា គាត់នឹងមិនមានអារម្មណ៍មិនមានសម្ពាធ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Real នឹងអវត្តមានតារាសំខាន់ Karim Benzema (របួសសរសៃពួរ), Gareth Bale (សរសៃពួរ), Carvajal (កជើង) និង Arbeloa (របួសជើង)។ ប៉ុន្តែ James Rodriguez ដែលរបួសរយៈពេលវែង និង Sergio Ramos ដែលអវត្តមានកាលចុងសប្ដាហ៍ នឹងអាចចូលលេងបាន បន្ទាប់ពីចូលហ្វឹកហាត់បានវិញ។ ដូច្នេះ១១នាក់ដំបូងរបស់ស្ដេចស អាចជា៖ Navas; Danilo, Varane, Ramos, Marcelo; Kroos, Modric, Casemiro; Isco, Ronaldo, Jese។
ចំណែកឯក្រុមភ្ញៀវ PSG វិញ នឹងអវត្តមាន Javier Pastore (មានជំងឺ) និង Marquinhos (របួសភ្លៅ) ប៉ុន្តែ David Luiz នឹងត្រូវពិនិត្យម្ដងទៀតនៅជិតប្រកួត ថាអាច Fit ទាន់ ឬអត់។ ដូច្នេះ១១នាក់ដំបូងរបស់ ក្រុមជើងឯកបារាំង អាចជា៖ Trapp; Van der Wiel, Aurier, Silva, Maxwell; Verratti, Motta, Matuidi; Di Maria, Ibrahimovic, Cavani។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
ក្រុមទាំង២នេះ ធ្លាប់ជួបគ្នា៥ដង ដោយក្នុងនោះ Real ឈ្នះ១ដង PSG ឈ្នះ២ដង និងស្មើគ្នា២ដង។ ជំនួបគ្នាចុងក្រោយខែមុន បញ្ចប់លទ្ធផល ០-០។
Real ១៧ប្រកួតចុងក្រោយ ឈ្នះ១១ ស្មើ៦ មិនទាន់ចាញ់ទេគ្រប់កម្មវិធីប្រកួតទាំងអស់។ បរាជ័យរបស់ស្ដេចសចុងក្រោយ គឺចាញ់ Juventus ២-១ កាលខែឧសភា ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១។ រីឯ PSG វិញ ក៏មិនធម្មតាដែរ ពោលគឺ ១៦ប្រកួតនៅរដូវកាលនេះគ្រប់ពានរង្វាន់ទាំងអស់ មិនទាន់ចាញ់ដូចគ្នា ដោយឈ្នះ១៣ និងស្មើ៣។ ព្យាករណ៍គូនេះគឺ៖ Real Madrid ២-១ PSG, ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Post a Comment