GuidePedia

0
កីឡាករប្រណាំងរថយន្ត Formula One សញ្ជាតិអាល្លឺម៉ង់ Nico Rosberg បានឈ្នះ ការប្រណាំងដំណាក់កាល ទី១៧ កម្មវិធី Mexican Grand Prix នាប្រទេស ម៉ិកស៊ិក កាលពីថ្ងៃ អាទិត្យកន្លងមក ដែលនេះជាការរៀបចំលើក ដំបូងរបស់ប្រទេសនេះ ក្រោយខកខានរយៈ ពេល២៣ឆ្នាំ។


នេះជាជ័យជំនះលើកទី៤ សំរាប់ការប្រណាំងក្នុងឆ្នាំនេះ ហើយក៏ជាជ័យជំនះ លើក ទី ១២ផងដែរ ក្នុងអាជីពរបស់ខ្លួន សំរាប់សមាជិកក្រុម Mercedes រូបនេះ។ ជាងនេះទៅទៀត ជ័យជំនះ បានបញ្ឈប់ការឈ្នះ ៣ប្រកួតជាប់ៗគ្នា របស់មិត្តរួមក្រុម Lewis Hamilton ដែលបាន ក្លាយជាជើងឯក ការប្រណាំង Formula One ឆ្នាំនេះរួចស្រាច់ ទៅហើយ។

ក្នុងការប្រណាំង ដែលមានទាំងអស់ ចំនួន៧១ជុំ កីឡាករ Rosberg បានចំណាយពេល ១ម៉ោង ៤២នាទី ៣៥វិនាទីចុច០៣៨ នាំមុខ Hamilton ១វិនាទីចុច ៩៥៤ និងនាំមុខកីឡាករ ហ្វាំងឡង់ Valtteri Bottas របស់ក្រុម Williams ១៤វិនាទីចុច៥៩២។


សូមបញ្ជាក់ថា ការប្រណាំង Formula One រដូវកាលនេះ មានទាំងអស់ ១៩ដំណាក់ ហើយការប្រណាំង បានបញ្ចប់ទៅ ១៧ដំណាក់កាល ហើយ ដោយ Lewis Hamilton គឺជាអ្នក គ្រងជើងឯកឆ្នាំនេះ បើទោះជានៅសល់ ២ដំណាក់កាល ទៀតក៏ដោយ។ ពេលនេះកីឡាករ សញ្ជាតិអង់គ្លេស Lewis Hamilton ឈរលេខ១ មាន៣៤៥ពិន្ទុ លេខ២ Nico Rosberg មាន ២៧១ពិន្ទុ និងលេខ៣ កីឡាករអាល្លឺម៉ង់ Sebastian Vettel របស់ក្រុម Ferrari មាន២៥១ពិន្ទុ៕

Post a Comment

 
Top