GuidePedia

0
បើទោះលេងមិនឈ្នះ ៣ប្រកួតជាប់ៗគ្នា ទាំងក្នុងក្របខ័ណ្ឌ English Premier League និងពានរង្វាន់ League Cup ឬ Carling Cup យ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលនេះ អ្នកចាត់ការ ទូទៅរបស់ក្លិប បិសាចក្រហម Manchester United លោក Louis Van Gaal នៅតែមានជំនឿ និងផ្តល់សេចក្តីទុកចិត្ត លើខ្សែ ប្រយុទ្ធ អង់គ្លេសកីឡាករ Wayne Rooney មុនការប្រកួតវគ្គ សន្សំពិន្ទុតាមពូល នៃក្របខ័ណ្ឌ Uefa Champions League នៅយប់នេះ នឹងក្រុមភ្ញៀវ CSKA Moscow របស់ប្រទេសរុស្ស៊ី។


មួយរយៈពេល ចុងក្រោយនេះ ​​Wayne Rooney រងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ អ្នក​គាំទ្រ បន្ទាប់ពីរូបគេខកខាន ក្នុងការរកគ្រាប់បាល់ និងមានទម្រង់លេង ធ្លាក់ចុះ ក៏ដូចជា ទម្លាក់មកលេង ក្នុងតំបន់បំរើ ដោយដាក់ខ្សែប្រយុទ្ធ វ័យក្មេងសញ្ជាតិ បារាំងកីឡាករ Anthony Martial ជំនួសវិញ។

ជាក់ស្តែងខ្សែប្រយុទ្ធ វ័យ៣០ឆ្នាំរូបនេះ ទើបតែ​រកបាន​ពីរ​គ្រាប់ ​ប៉ុណ្ណោះ​នៅក្របខ័ណ្ឌ Premier League ក្នុង១១ប្រកួតកន្លងមក ស្របពេល ​Manchester United បាន​ស្មើ​បួន​ប្រកួត​ចុងក្រោយ ក្នុងនោះ​បី​ប្រកួត​ស្មើ​ បញ្ចប់​ដោយ 0-0 និង​ឈ្នះ​១ប្រកួត​ប៉ុណ្ណោះ ​ក្នុង ចំណោម ៦ប្រកួត​ចុងក្រោយ​។

សូមបញ្ជាក់ថា Manchester United លេខ២ក្នុងពូល B មាន៤ពិន្ទុដោយ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ស្មើពិន្ទុក្រុមលេខ៣ CSKA Moscow ខណៈកាល ពីជើងទី ១ក្នុងផ្ទះ CSKA Moscow ស្មើគ្នា១-១ ដែលកាលណោះ Anthony Martial ជាអ្នកតែតបញ្ចូលទីតាមស្មើ ក្រុម​លេខ៤របស់ហូឡង់ PSV Eindhoven មាន៣ពិន្ទុ ស្របពេលក្រុមជើងឯក រងលីគកំពូលអាល្លឺ ម៉ង់ Wolfsburg ឈរនៅលេខ១ ដោយមាន៦ពិន្ទុ៕

Post a Comment

 
Top