អ្នកចាត់ការរងសំពាធខ្លាំងរបស់ក្លិប Chelsea លោក Jose Mourinho ត្រូវរងគ្រោះទាំងបម្រាមមិនចូលក្នុងទីលាន ១ ប្រកួត និងការផាកពិន័យ៤ម៉ឺនផោន ក្រោយពេលដែលគាត់បានទទួលស្គាល់ចំពោះការចោទប្រកាន់ពីបទបញ្ចេញកាយវិការពុំត្រឹមត្រូវ។ នេះបើយោងតាមការអះអាងរបស់សមាគមបាល់ទាត់ FA អង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទ។
ការចោទប្រកាន់នេះបានជាប់ពាក់ព័ន្ធនឹងទង្វើរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះ មកលើអាជ្ញាធរកណ្ដាល Jon Moss អំឡុងបរាជ័យរបស់ក្រុម Chelsea ដោយលទ្ធផល ១-២ ជាមួយក្រុម West Ham និងជាការប្រកួតមួយដែលរូបលោកត្រូវបានអាជ្ញាកណ្ដាលបណ្ដេញឲ្យចេញទៅអង្គុយកន្លែងក្រុមអ្នកគាំទ្រ ហើយនេះមានន័យថា លោកនឹងអវត្តមានពីការប្រកួតជាមួយក្រុម Stoke City នាថ្ងៃសៅរ៍ខាងមុខនេះ។
FA បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បន្ទាប់ពីមានសវនាការរបស់គណកម្មការវិន័យឯករាជ្យដែលបានធ្វើឡើងនៅថ្ងៃនេះលោក Jose Mourinho ត្រូវបានហាមឃាត់មិនឲ្យចូលក្នុងពហុកីឡដ្ឋានមួយប្រកួត និងពិន័យជាប្រាក់៤ម៉ឺនផោន។
គួរឲ្យដឹងថា លោក Jose Mourinho បានទទួលស្គាល់ការចោទប្រកាន់ពាក់ព័ន្ធនឹងកាយវិការមិនសមរម្យរបស់គាត់ដែលបានប្រើភាសា និងទង្វើដូចក្មេងពាលរបស់គាត់មកលើមន្ត្រីការប្រកួតនៅក្នុង ឬជុំវិញបន្ទប់ផ្លាស់សម្លៀកបំពាក់ អំឡុងពេលបញ្ចប់ការប្រកួតក្នុងតង់ទី ១ ពេលជួបជាមួយក្រុម West Ham កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។
លោក Mourinho វ័យ ៥២ ឆ្នាំ បច្ចុប្បន្នកំពុងប្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងបម្រាមពហុកីឡដ្ឋានមួយប្រកួតទៀតរបស់គាត់ដែលត្រូវបានគេព្យួរចោល និងជាបម្រាមដែលគេបានដាក់ជូនដោយ FA សម្រាប់ការរិះគន់មកលើអាជ្ញាកណ្ដាល ក្រោយពេលដែលក្រុម Chelsea ទាត់ចាញ់ក្រុម Southampton ដោយលទ្ធផល ១-៣ កាលពីខែមុន។
រីឯការព្យួរឈ្មោះពាក់ព័ន្ធនឹងកាយវិការរបស់លោកនៅក្នុងក្លិប West Ham គឺជារឿងរ៉ាវដាច់ដោយឡែកពីគ្នា។
សូមបញ្ជាក់ថា ទណ្ឌកម្មនេះដែរប្រៀបបាននឹងយកសាំងចាក់លើភ្លើងដែលកំពុងឆេះស្រាប់ ខណៈដែលគំនរបញ្ហាកំពុងកើតមានរួចទៅហើយលើគ្រូបង្វឹកម្នាក់នេះ ដែលតំណែងរបស់លោកបានស្ថិតក្នុងគ្រោះថ្នាក់ ក្រោយពេលដែលក្រុម Chelsea ឈរនៅលេខរៀងទី ១៥ នៅក្របខណ្ឌកំពូលអង់គ្លេស Premier League បន្ទាប់ពីទទួលរងបរាជ័យរហូតដល់ទៅ ៦ លើកពី ១១ ប្រកួតនៅក្រុម League។
ដោយឡែកសេចក្ដីរាយការណ៍កាលពីថ្ងៃចន្ទបានឲ្យដឹងដែរថា អតីតគ្រូពេទ្យប្រចាំក្រុមគឺលោកស្រីវេជ្ជបណ្ឌិត Eva Carneiro មានគម្រោងប្តឹងផ្តល់លោក Mourinho ផងដែរ សម្រាប់ការរួមចំណែករបស់គាត់ក្នុងការបណ្ដេញលោកស្រីចេញពីក្លិប៕

Post a Comment