GuidePedia

0
ក្លិប​ធំ​៣​នៅ Premier League មាន Liverpool, Chelsea និង Tottenham Hotspur កំពុង​ទាក់ទងខ្សែ​ប្រយុទ្ធInter Milan កីឡាករ Mauro Icardi។ Icardi ដែល​បាត់បង់​ជំនឿ​ចិត្ត​ពី​សំណាក់​គ្រូ​បង្វឹក ត្រូវ​បាន​លោក Roberto Mancini ដាក់​ជា​កីឡាករ​បម្រុង ក្នុង​ប្រកួត​ក្របខណ្ឌ Serie A រវាង Inter និង AS Roma កាល​ពី​សប្ដាហ៍​មុន។


បន្ទាប់​ពី​មិន​មាន​ឱកាស​បង្ហាញ​សមត្ថភាព​លើ​ទីលាន​ដូច្នេះ ធ្វើ​ឲ្យ​អាជីព​របស់ Icardi ជាមួយ Inter បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល រហូត​មាន​ពាក្យ​ចចាមអារ៉ាម​ថា គឺ​អាច​នឹង​ចាកចេញ ទៅ​អង់គ្លេស ឬ​អេស្ប៉ាញ​នា​ពេល​ខាង​មុខ។

យោង​តាម​កាសែត CalcioMercato បាន​ផ្សាយ​ថា កីឡាករ​វ័យ២២ ឆ្នាំ​កំពុង​ក្លាយ​ជា​គោលដៅ​របស់ Chelsea, Tottenham, Liverpool និង​ក្លិប Real Madrid របស់អេស្ប៉ាញ​ផង​ដែរ។ ប្រភព​ពី​អ៊ីតាលី​ដដែល​បន្ត​ថា បើ​មានការ​លក់​មែន​នោះ តម្លៃ​ខ្លួន​របស់ Icardi គឺ​មិន​ក្រោម ៣៥លាន​អឺរ៉ូ​នោះ​ទេ។​

កីឡាករ Mauro Icardi ស៊ុត​បញ្ចូល​បាន ៣គ្រាប់​ក្នុង​ចំណោម​៨​ប្រកួតឲ្យ Inter ដែល​បច្ចុប្បន្ន​ជាក្រុម កំពូល​តារាង ខណៈ​កាល​ពី​រដូវកាល​ចាស់​គេ​បាន​ស៊ុត​បញ្ចូល​ទី២២គ្រាប់ ​ក្នុង​ចំណោម ៣៦ប្រកួត៕

Post a Comment

 
Top