ដើម្បីស្វែងរកក្រុមខ្លាំងដើម្បីទៅដណ្ដើមពានរង្វាន់មិត្តហ្វូនឆ្នាំនេះ ជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ។ ក្រុមបាល់ទាត់ ណាហ្គាវើល នឹងប៉ះជាមួយ ក្រុមបាល់ទាត់បឹងកេតអង្គរ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៃលីកកំពូលកម្ពុជា នាវេលាម៉ោង៦ ល្ងាច លើសមរភូមិវាលស្មៅសិប្បនិមិត្តនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។
ជាការបញ្ជាក់ ក្លឹបបឹងកេតបានចាញ់ណាហ្គាវើលម្តងរួចទៅហើយក្នុងដីខ្លួនឯង ដោយលទ្ធផល ១ទល់នឹង៣ នៅជើងទី១។ ប្រសិនបើបឹងកេតអង្គរអាចយកឈ្នះណាហ្គាវើលនៅជើងទី២នេះបាន លើសពី៣គ្រាប់ ទើបអាចទៅវគ្គបន្តបាន។
ដូច្នេះដើម្បីដឹងថាក្រុមណាមួយអាចឡើងទៅវគ្គបន្តបាន សូមមិត្តដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ទាំងអស់អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីជាសក្ខីភាពក្នុងការគាំទ្រនឹងលើកទឹកចិត្តដល់កីឡាកររបស់យើង៕

ក្រុមណាហ្គាវើល
ក្រុម បឹងកេត

Post a Comment