GuidePedia

0
ប្រាក់​ មុន្នីឧត្តម ខ្សែ​ប្រយុទ្ធ​ក្លឹប​ស្វាយរៀង និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ ​កម្ពុជា​វ័យ​ក្រោម​២៣​ឆ្នាំ​ បាន​ចូល​លេង​ពេញ​៩០​នាទី​តែ​ម្ដង​ នា​ការ​ប្រកួត​មិត្តភាព​រវាង​កម្ពុជា ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​ នា​យប់​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា​នេះ​ ដែល​រូប​គេ​រក​បាន​ពី​គ្រាប់​ក្នុង​ចំណោម​៦​គ្រាប់​ដែល​កម្ពុជា​ឈ្នះ​ក្រុម​មហា​សេដ្ឋី​ប្រេង​កាត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ។


ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ ​បាន​សរសេរ​ និង​បង្ហោះ​សារ​ខ្លី​មួយ​ទៅ​ដល់​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់​ជាតិ​ទាំង​អស់ ​ដែល​តែង​តែ​បាន​ទៅ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ក្រុម​កីឡាករ​កម្ពុជា​មិន​ដែល​អាក់​ខាន។

ប្រធាន​ក្រុម​ក្លឹប​ស្វាយរៀង​ បាន​សរសេរ​ក្នុង​ផេក​ហ្វេស​បុក​របស់​ខ្លួន​ថា​៖"​ ២​គ្រាប់​អោយ​ប្រទេស​កម្ពុជា​យើង​អម្បាញ់​មិញ​នេះ​ សូម​ផ្ញើ​ជូន​អ្នក​គាំទ្រ​ខ្ញុំ​បាទ​ទាំង​អស់​ ហើយ​ក៏​ជូន​ទៅ​ដល់​បង​ប្អូន ​ខេត្ត​ស្វាយរៀង​យើង​ផង​ដែរ! ! !”

ជា​ការ​ពិត​ មុន្នីឧត្តម ពិត​ជា​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ នា​ការ​ប្រកួត​នេះ​ដោយ​អាច​រក​គ្រាប់​បាន​ដល់​ទៅ​២​គ្រាប់​។​ បន្ថែម​ពី​នេះ​រូប​គេ​ក៏​លេង​សហការ​ជា​ក្រុម​បាន​ល្អ​ ដោយ​អាច​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី ​និង​បង្កើត​ឱកាស​នៅ​តំបន់​គ្រោះ​ថ្នាក់​បាន​ច្រើន​ទៀត​។ នេះ​សរ​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ មាន​ទម្រង់​លេង​ឡើង​វិញ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ខុស​ពី​ការ​លេង​ក្នុង​ក្របខ័ណ្ឌ​ពាន​រង្វាន់ Metfone Cambodian League ដែល​បង្ហាញ​ទម្រង់​មិនសូវ​បាន​ល្អ។


សូម​បញ្ជាក់​ដែរ​ថា​ ក្រុម​កម្ពុជា​​ បាន​ធ្វើ​ការ​ប្រកួត​ឈ្នះ ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ​ដល់​ទៅ​៦​ទល់​១​រក​បាន​ដោយ​ ប្រាក់ ​មុន្នីឧត្តម ​​ពី​គ្រាប់​ម្នាក់​ឯ​ង​ នាទី​២០​និង​៤០វ៉ា សុខថន រក​បាន​១​គ្រាប់​នាទី​ទី​៣០ កែវ​ សុផេង ពីរ​គ្រាប់ នាទី​នាទី​៥៥​ និង​៦៣ និង សឿយ វិសាល​ បន្ថែម​គ្រាប់​ទី​៦​នៅ​នាទី​៩០+។ ខណៈ​មួយ​គ្រាប់​របស់​ប្រ៊ុយណេ​រក​បាន​ដោយ​កីឡាករ ​Bin Ali Rahman នៅ​នាទី​ទី​១២។

Post a Comment

 
Top