GuidePedia

0
ក្រុម​កម្ពុជា​​ បាន​ធ្វើ​ការ​ប្រកួត​ឈ្នះ ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ​ដល់​ទៅ​៦​ទល់​១​ ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ ​មុន​ពេល​ធ្វើ​ការ​ប្រកួត​ជម្រុះ​ World Cup ជាមួយ​អាហ្វហ្គានីស្ថាន​ និង​ក្រុម​សាម៉ូរ៉ៃ​ជប៉ុន​ក្នុង​ខែ​វិច្ឆិកា​នេះ។


នៅ​តង់​ទី​មួយ ​ក្រុម​គោព្រៃ​កម្ពុជា​បាន​ធ្វើការ​នាំ​មុខ​ក្រុម​ប្រ៊ុយណេ​៣​ទល់​១​។ ក្រុម​កម្ពុជា​បាន​ភ្លាត់​ស្នៀត​ឲ្យ​ប្រ៊ុយណេ​ នាំ​មុខ​មុន​នៅ​នាទី​១២​ដោយ​កីឡាករ​ ​Bin Ali Rahman។ ចូល​ដល់​នាទី​ ទី ២០​ និង ទី​៤០​ ប្រាក់ ​មុន្នីឧត្តម ​បាន​ធ្វើ​ការ​ស៊ុត​បញ្ជូល​ទី​ បាន​ពី​គ្រាប់​ម្នាក់​ឯ​ង​ ស្រប​ពេល​ វ៉ា សុខថន រក​បាន​១​គ្រាប់​នាទី​ទី​៣០។ ចប់​តង់​ទី​មួយ​កម្ពុជា ​នាំ​មុខ​ក្រុម​ប្រ៊ុយណេ​៣​ទល់​១។

ចូលតង់​ទី​២​ ក្រុម​កម្ពុជា ​បាន​បន្ថែម​៣​គ្រាប់​ទៀត​ដោយ ​ខ្សែ​ប្រយុទ្ធ​​កែវ​ សុផេង​ នៅ​នាទី​៥៥​ និង​៦៣ ​មុន​ពេល​ខ្សែ​ការពារ​ សឿយ វិសាល​ បន្ថែម​គ្រាប់​ទី​៦​នៅ​នាទី​៩០+។ ចប់​៩០​នាទី​ កម្ពុជា​ឈ្នះ​ប្រ៊ុយណេ​៦​ទល់​១៕

Post a Comment

 
Top