GuidePedia

0
កីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ ក្រុម Real Madrid បានបង្កឲ្យមានភាពភ្ញាក់​ផ្អើលមួយផងដែរ ខណៈដែលក្រុមប៉ូលីសចាប់បាន សកម្មភាព របស់កីឡាករ លួចឈនោម កៀន​រថយន្ដ Mercedes ។


ឥរិយាបថគ្មានសណ្ដាប់ធ្នាប់ ក្នុងនាមជាកីឡាករល្បីមួយរូប របស់ក្រុម Real Madrid ត្រូវបាន ការមេរ៉ាសុវត្ថិភាពចាប់បាន ខណៈដែលកីឡាករធ្វើដំណើរចាក ចេញ ពីភោជនីយដ្ឋាន និងក្លឹបកម្សាន្ដ Le Quai វិល​ត្រលប់មកបន្ទប់សណ្ឋាគារវិញជាមួយ មិត្ដភក្ដិ​ ដោយកីឡាករបានឈរនោម តាមផ្លូវ ក្បែរថយន្ដទំនើប មួយ គ្រឿង​ មើលទៅគ្មានសណ្ដាប់ធ្នាប់។

Ronaldo បានឈរនោម ដោយគ្មានការប្រុងប្រយ័ត្ននោះទេ ដោយ​យល់​​ថាមាន មិត្ដភក្ដិ​របស់ខ្លួនរង់ចាំមើលផ្លូវ ការពារឲ្យតែផ្ទុយទៅវិញនៅជុំវិញទីចតរថយន្ដ នោះ មានបង្កប់​ការមេរ៉ាសុវត្ថិភាព​ឃ្លាំមើល ដោយក្រុម សមត្ថកិច្ច។ ខណៈដែល កំពុងតែនោមផងដែរ ប៉ូលីសម្នាក់ក៏បាន ស្រែកប្រាប់ផងដែរ រហូតដល់ទៅ ៣ ដង ប៉ុន្ដែកីឡាករនៅតែ បន្ដរហូតចប់សព្វគ្រប់​អស់ទើប ដើរចេញមក​ក្រៅ​។ ​​

សកម្មភាពបែបនេះ ទំនងជាធ្វើឲ្យកីឡាករមានភាព ខ្មាសអៀនផងដែរ​​ ដោយមិនហ៊ានតបមាត់អ្វីទៅប៉ូលីស​ទាំងនោះ ឡើយក្រៅពីបិទភ្នែកដើរចេញដោយមិនមាន តបតអ្វី ។

ទស្សនារូបភាពខាងក្រោម​៖

Post a Comment

 
Top