GuidePedia

0
​អ្នក​ប្រដាល់​កម្ពុជា ៤ រូប​នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ថៃ​លើស​ង្វៀន CTN ខេត្តសៀមរាប​ថ្ងៃទី ៣មិថុនា​នេះ ។​ ​ ​គេ​មិនដឹងថា​អ្នក​ប្រដាល់​ថៃ​ទាំង ៤ រូបនេះ​មាន​កម្រិត​សមត្ថភាព​ប៉ុណ្ណា​នោះទេ​តែ​ថៃ​ដែល​មក​ប្រកួត​នៅលើ​ សង្វៀន CTN​កន្លងមក​បើ​ខ្មែរ​ឈ្នះ​ក៏​វេទនា​ដែរ ។​

​ ​សេក គឹម​ផៃ​ក្លឹប​រ័ត្ន​សែន​ជ័យ​ប្រកួត​ជាមួយ​អ្ន​មក​ប្រដាល់​ថៃ​ឈ្មោះ Sean Yav អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ គឹម​ផៃ​វ៉ៃ​ល្អ​លើ​ទឹកដី​របស់ខ្លួន​ហើយ​ការប្រកួត​នេះ​នៅលើ​សង្វៀន​ទឹកដី​ របស់​គឹម​ផៃ​តើ​ទេ​មាន​សមត្ថភាព​ដណ្ដើមបាន​ជ័យ​ជំ​នៈ​ឬទេ ?

​ ​នួន ភិ​រក្ស​ក្លឹប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ងាំង​ខាន​លេក ក​.​កាម​ន្ដ​វ៉ា​ត់ ។ ពួកគេ​ប្រ​ កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​

​ ​អតីតកាល​របស់​ភិ​រក្ស​អស្ចារ្យ​ណាស់​ហើយ​ពេលនេះ​គេ​នៅតែមាន​ផ្លែ​ល្អ​តែ​កម្លាំង​របស់គេ​មិនល្អ​ឡើយ ។​ការ​ ប្រកួត​នេះ​ប្រសិនបើ​ភិ​រក្ស​មិនអាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​មុន​ទឹក​ទី ៥ ទេនោះ​កម្លាំង​របស់គេ​នឹងមាន​បញ្ហា និង ងាយ​ជួប​បរាជ័យ​ណាស់ ។​ភិ​រក្ស​អា​តស៊ូ​ជាមួយ​អាំង​ខាន​លេក​បាន​ឬទេ ?

​ ​ម៉ន សា​ម៉េ​ត​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Vigo Sor Danchhai ក្នុង​ ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​ ​សា​ម៉េ​ត​មាន​អំណួត និង ចូលចិត្ត​គម្រាម​គូប្រកួត​ណាស់​តែ​ការប្រកួត​របស់គេ​ជាមួយ​អ្នក​ប្រដាល់​ថៃ​គេ​ច្រើន​ តែ​បរាជ័យ ។​តាមពិត​សា​ម៉េ​ត​មាន​ស្នៀត​វ៉ៃ​ល្អ​តែ​ខ្សោយ​ខាង​ការពារ ភាព​អំណត់​របស់គេ​ក៏​មិន​ខ្លាំង​ដែរ ។ ការប្រកួត​ នេះ​ម៉ន សា​ម៉េ​ត​អាច​ឈ្នះ Vigo Sor Danchhai​ឬទេ​?

​ ​ហ៊ឹម សារ៉ាន់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ Kongloung Kor Kamonvatដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម ។​

​ ​សារ៉ាន់​រយៈពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ​ស្រុតចុះ​ច្រើនណាស់ ។ ការប្រកួត​ជាច្រើន​គេ​ជួប​បរាជ័យ​មិន​តែ​ ប៉ុណ្ណោះ​គេ​ហាក់ដូចជា​លែង​សូវ​មាន​ស្នៀត​វាយប្រហារ​គូប្រកួត​ទៅទៀត​គឺ​គេ​វ៉ៃ​តាមរបៀប​ផ្សងព្រេង​ច្រើនជាង ។​

​ ​ការប្រកួត​នេះ​ប្រសិនបើ​សារ៉ាន់​ឈ្នះ​គឺជា​រឿង​ល្អ​តែបើ​ចាញ់​កេរ្តិ៍ឈ្មោះ​របស់គេ​នឹង​កាន់តែ​លំបាក​ស្ដារ​មែនទែន​ហើយ ។​

Post a Comment

 
Top