GuidePedia

0
ក្លិប​​ហង្ស​ក្រហម Liverpool ​បាន​ប្រកាស​ថា​នឹង​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​ នៅ​ខែ​កក្កដា​ ដើម្បី​ប្រកួត​មិត្ត​ភាព​ទល់​នឹង​ Thai Premier League All Stars។ នេះ​បើ​តាម​​វិបសាយ​របស់​ក្លិប​បាន​ចេញ​ផ្សាយ​បន្តិច​មុន​នេះ។


ក្រុម​របស់​លោក Brendan Rodgers ​ដែល​ធ្លាប់​មក​​​លេង​មិត្តភាព​នៅ​ថៃ កាល​ពី​២​ឆ្នាំ​មុន នឹង​​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ប្រទេស​ថៃ ជា​លើក​ទី​៦ ហើយ​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ក្នុង​កីឡដ្ឋាន​ជាតិ​ Rajamangala ​នា​ថ្ងៃ​ទី​១៤ ខែ​កក្កដា។

​ដូច្នេះ​ដំណើរ​ទេសចរណ៍​ប្រកួត​មិត្ត​ភាព​របស់​ Liverpool ឆ្នាំ​២០១៥​នេះ នឹង​ត្រូវ​មក​កាន់​ប្រទេស​ថៃ​មុន​គេ មុន​នឹង​​ទៅ​​ប្រកួត​​​​ទល់​នឹង​ក្រុម​នៅ​ប្រទេស​អូស្ត្រាលី ២​ប្រកួត នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​២០ ខែ​កក្កដា និង​​លេង​មិត្ត​ភាព​ទល់​នឹង​​ជម្រើស​ជាតិ​​ម៉ាឡេស៊ី នៅ​​៤​ថ្ងៃ​បន្ទាប់៕

Post a Comment

 
Top