GuidePedia

0
កីឡាករ Karim Benzema ​មាន​លេច​ឮ​ដំណឹង​ថា​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង Rihanna បន្ទាប់​ពី​បែក​ធ្លាយ​រូបថត​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​។


Benzema ​និង​តារា​ចម្រៀង ​Rihanna ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​ញ៉ាំ​បាយ​ជាមួយ​គ្នា​ក្នុង​ ភោជនីយដ្ឋាន​មួយ​កន្លែង​កាល​ពី​ម្សិលមិញ​នេះ។ ​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ដឹង​ទៀត​ថា ​មាន​តាំង​ពី​ចប់​ព្រឹត្តិការណ៍ World Cup ​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​ Benzema ​បាន​ទៅ​លេង​ទីក្រុង New York ​ហើយ​ក៏​បាន​ជួប​នឹង​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​រូប​នេះ​តែ​ម្ដង។


មិន​ត្រឹម​តែ​មាន​ការ​បែក​ធ្លាយ​រឿង​ជាមួយ Benzema ​ខាង​លើ​នេះ​ទេ តារា​ចម្រៀង ​និង​រចនា​ម៉ូដសំលៀក​បំពាក់​​រូប​នេះ​ក៏​កំពុង​តែ​មាន​រឿង​ទាក់ទិន​នឹង​តារា​សម្ដែង Leonardo DiCaprio ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​រូបភាព​បញ្ជាក់​ដូច​តារា​បាល់ទាត់​របស់​ក្រុម Real Madrid ​ខាង​លើ​នេះ​​ទេ៕

Post a Comment

 
Top