GuidePedia

0
ការ​ប្រកួត​បើក​ឆាក​ ស៊ី​ហ្គេម​រវាង​កម្ពុជា​ និង​ហ្វីលីពីន​បាន​បញ្ចប់​ទៅ​ហើយ​ដោយ ​U23 ជម្រើស​ជាតិ​របស់កម្ពុជា​ បាន​បំបាក់​ U23 ជម្រើស​ជាតិ​ហ្វីលីពីន​ ដោយ​លទ្ធផល​ ៣ទល់នឹង​១។


៣គ្រាប់​របស់​កម្ពុជា ​រក​បាន​ដោយ​ប្រធាន​ក្រុម​ ប្រាក់​មុន្នីឧត្តម​ នៅ​នាទី​៣០​ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ កែវ​សុផេង ​នៅ​នាទី​៤១ហើយ​ ពីរ​គ្រាប់​នេះ​បន្ត ​រហូត​ដល់​ចប់​ការ​ប្រកួត​តង់​ទី​មួយ។

ចូល​តង់​ទី​ពីរ ​​U23 ​ហ្វីលីពីន​បាន​វាយ​បក​បាន​ មួយ​គ្រាប់​វិញ​នៅ​នាទី​៥២ ​ប៉ុន្តែ​ចាន់​វឌ្ឍនាការ​បាន​ស៊ុត​បាន ​មួយ​គ្រាប់​វិញ​នៅ​នាទី​៨០ បន្ទាប់​ពី​ប្ដូរ​ចូល​នៅ​នាទី​៧៨។ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី។

តារាងពិន្ទុ ៖



Post a Comment

 
Top