ទោះបីជាការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវវគ្គ១ ដែលមានទំហំទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារទើបបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុន្តែសមាសភាព អ្នកប្រដាល់ថៃនិងអ្នកប្រដាល់កម្ពុជា ដែលត្រូវប្រកួតវគ្គ២ត្រូវបានគេត្រៀមរួចជាស្រេចហើយនៅយប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះកីឡាករថៃ ២ នាក់ ក្នុងចំណោម ថៃទាំង ៤ នាក់ ដែលគេបានត្រៀមនោះ នឹងត្រូវឡើងប្រកួតជាមួយ ឡៅ ស៊ីណាត និង ឯម វុត្ថា នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ប្រភពពីមន្ត្រីសហព័ន្ធកីឡាប្រដាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ឡៅ ស៊ីណាត របស់ក្លិបកងពលតូចឆត្រយោង ៩១១ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Watcharalek Or.Kwanmueng ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ឯ ឯម វិចិត្រ ក្លិបឫទ្ធីពោធិ៍សែនជ័យ ត្រូវប៉ះអ្នកប្រដាល់កម្ពស់ ១,៧៦ ម៉ែត្រ Jongangfigth Jongsnanyem ក្នុងទម្ងន់៦៩គីឡូក្រាមដូចគ្នា។
Watcharalek Or. Kwanmueng ត្រូវបានគេអះអាងថា ជាជើងខ្លាំងម្នាក់របស់ថៃ ដែលមានបទពិសោធប្រកួតច្រើនជាង ឡៅ ស៊ីណាត ទៅទៀត គឺកីឡាករថៃកម្ពស់ ១,៧២ម៉ែត្ររូបនេះ ធ្លាប់ប្រកួតបានចំនួន ១២០ ដង ឈ្នះ ១០៥ ចាញ់១២ ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បាន ២៥ ដង។ ចំណែក ឡៅ ស៊ីណាត ដែលមួយរយៈនេះមានវិជ្ជាគុន និងថាមពលខ្លាំងហើយទើបតែផ្ដួលអ្នកប្រដាល់ថៃ Ra Chhanun ឲ្យសន្លប់ក្នុងទឹកទី ២នោះ មានប្រវត្តិប្រកួត ១០៥ដង ឈ្នះ ៩៤ ចាញ់ ១០ ស្មើ១ដងជាមួយ ឡុង សុភី កាលពី ២០១១ និងធ្លាប់ផ្ដួលដៃគូប្រកួតឲ្យសន្លប់ចំនួន ៣៧ ដង។
ទោះបីជាយ៉ាងណា តាមបច្ចេកទេស និងល្បិចនៃការប្រកួតដ៏ល្អ ដែលតែងតែឈ្នះ និងផ្តួលដៃឲ្យសន្លប់ជាបន្តបន្ទាប់នោះ បានធ្វើឲ្យមហាជនភាគច្រើន នៅតែមានការជឿជាក់ទៅលើ ឡៅ ស៊ីណាត ដោយពួកគេគិតថា ស៊ីណាត អាចនឹងឈ្នះថៃម្នាក់នេះនៅក្នុងការប្រកួត ៣ទឹកដំបូង។ ប៉ុន្តែបើសិនជាក្នុងអំឡុង ៣ ទឹកនេះ ស៊ីណាត មិនអាចធ្វើអ្វីទៅលើ Watcharalek បានទេនោះ ស៊ីណាត ក៏អាចចាញ់នៅក្នុងទឹកទី ៤ និងទឹកទី៥ដែរ ដោយសារ ស៊ីណាត មានបញ្ហាធ្លាក់កម្លាំង។
ដោយឡែកកីឡាករ ឯម វុត្ថា ហាក់បីដូចមិនសូវទទួលបានឱកាសប្រកួតញឹកញាប់ទេហើយគិតមកដល់ពេលនេះទម្ងន់របស់គេបានឡើងខ្ពស់ លំបាករកដៃគូ ហើយជំនាញកែង និងជង្គង់នៅតែល្អ ខណៈដែលកម្លាំងស្រុតចុះជាងមុន ហេតុនេះការជួបជាមួយកីឡាករថៃ Jongangfigth Jongsnanyem លើកនេះមិនដឹងថា ឯម វិចិត្រ ទទួលបានលទ្ធផលបែបណានោះទេ? ប៉ុន្តែសម្រាប់ការជួប ធី តុងហ៊ី នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃសុក្រ ទី ១៥ ខែឧសភា ឯម វិចិត្រ និង តុងហ៊ី ត្រូវបាន ត្រូវបានគណៈកម្មការទើសភ្នែក ហើយបានបណ្តេញចុះពីសង្វៀនពីបទប្រកួតមានគំនិតទុច្ចរិតលក់ខ្លួន។
បើរំឭកពីការប្រកួតនោះ ត្រូវបានធ្លាយរឿងសំណូកពីឈ្មួញរៀបចំឲ្យប្រកួតវ៉ៃគ្នាម្នាក់ម្តងគឺឯម វុត្ថា ទម្លាក់មិនវ៉ៃចំនួន ៣ ទឹក ទុកឱកាសឲ្យ ធី តុងហ៊ី ហើយនៅទឹកទី ៤ តុងហ៊ី ធ្វើសន្លប់ដោយខូចជើង ប៉ុន្តែដោយរូបភាពវាអាក្រក់មើលពេក និងបែកធ្លាយដឹងច្រើនគ្នានោះ ទើបគណៈកម្មការសម្រេចបណ្តេញចុះមិនប្រកាសលទ្ធផលតែម្តងទៅ តែអ្នកប្រដាល់ទាំង ២ នេះនៅតែរួចផុតពីការពិន័យ។
មិនអាចទាក់ទងសុំស្ថិតិប្រកួតរបស់ ឯម វុត្ថា បានទេ ប៉ុន្តែតាមកំណត់ត្រាកន្លងមក វុត្ថា ធ្លាប់ប្រកួតជាង១០០ដងឯណោះ និងធ្លាប់បានសាងភាពល្បីល្បាញបំផុតក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម។ ប៉ុន្តែក្រោយមក ឯម វុត្ថា បាត់មុខពីសង្វៀនគឺយូរៗបានឡើងប្រកួតម្តង។
ចំណែកកីឡាករ Jongangfigth Jongsnanyem មានកម្ពស់រហូតដល់ទៅ ១,៧៦ ម៉ែត្រ ធ្លាប់ប្រកួត៦១ដង ឈ្នះ៤៥ដង ចាញ់១៦ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ចំនួន ៣ ដងប៉ុណ្ណោះ ប៉ុន្តែកីឡាករថៃ ដែលជាបេក្ខភាពត្រៀមការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ វគ្គ ២ ម្នាក់នេះអាចមានសមត្ថភាពខ្លាំងជាង ឯម វុត្ថា ហើយការចាញ់ប្រៀបផ្នែកកម្ពស់ដាច់នោះ វារឹតតែធ្វើឲ្យ វុត្ថា មានការលំបាកក្នុងការស្វែងរកជ័យជម្នះ៕

Post a Comment