GuidePedia

0
ប្រធានបេសកកម្មរបស់ប្រទេសម៉ាឡេស៊ី បានអំពាវនាវឲ្យបញ្ជូនកីឡាករបាល់ទាត់ Nazmi Faiz ត្រឡប់ទៅផ្ទះវិញ ក្រោយពីរូបគេត្រូវបានផ្តល់ពិន័យ កាតក្រហម ចំពោះការស្តោះទឹកមាត់ទៅលើគូប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅសិង្ហបុរី។


លោក Norza Zakaria បានប្រាប់កាសែត The Star របស់ម៉ាឡេស៊ីថា វាគឺជារឿងដ៏ត្រឹមត្រូវមួយក្នុងការបញ្ជូនកីឡាករដ៏ឆ្នើមវ័យ២០ឆ្នាំរូបនេះត្រឡប់ទៅផ្ទះវិញ បើទោះបីការសម្រេចចិត្តចុងក្រោយគឺអាស្រ័យទៅលើមន្ត្រីកីឡារបស់ក្រុមនេះក្តី។

លោកបានឲ្យដឹងក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារថា៖ «ខ្ញុំនឹងអនុញ្ញាតឲ្យផ្នែកគ្រប់គ្រងក្រុមក្នុងការដោះស្រាយបញ្ហានេះ។ វាជារឿង ដ៏ត្រឹមត្រូវ មួយក្នុងការបញ្ជូនឲ្យរូបគេត្រឡប់ទៅផ្ទះវិញ។ យើងមិនអាចអត់ធ្មត់ទៅនឹងឥរិយាបថបែបនេះពីអត្តពលិករបស់យើងឡើយ»៕

Post a Comment

 
Top