ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីអាគ្នេយ៍លើកទី ២ឆ្នាំ២០១៥ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលបានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៣មេសា មកនោះ បានបញ្ចប់ហើយនាល្ងាចថ្ងៃទី០៤មេសានេះ នៅទីលានប៉េតង់ក្នុងពហុកីឡដ្ឋានជាតិ ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទការប្រកួត និងប្រគល់ពានជើងឯកដល់ក្រុមនិងកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីនេះ ។
ចំពោះលទ្ធផល ក្នុងចំណោមប្រទេសចំនួន៧ ទាំងកម្ពុជាជាម្ចាស់ផ្ទះនោះប្រទេសកម្ពុជាបានជាប់ជាប្រទេសលេខ១ក្នុងការឈ្នះមេដាយបានច្រើនជាងគេដោយ បាន មេដាយ មាស៣ ប្រាក់៣ និងសំរិទ្ធ៥ ។ ប្រទេសបន្ទាប់ពីកម្ពុជានោះគឺជាប្រទេសឡាវ ដែលបានមេដាយមាស៣ សំរិទ្ធ១ ហើយប្រទេសដែលមានលំដាប់ លេខ៣ គឺប្រទេសសឹង្ហបុរី បានមេដាយប្រាក់២ សំរិទ្ធ៤ ។ ម៉ាឡេស៊ី បានមេដាយសំរិទ្ធ១ ឯប្រទេសវៀតណាមនិងប្រ៊ុយណេ ពុំទទួលបានមេដាយនោះឡើយ ។
ជាមួយនឹងលទ្ធផលនេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្តល់ការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ប្រកួតនេះ ចំនួន ១០០ លានរៀល។ ក្នុងនោះ ផ្តល់ដល់កីឡាករ កីឡាការិនីកម្ពុជាដែលចូលរួមក្នុងការប្រកួតនេះចំនួន៣១នាក់នោះក្នុងម្នាក់ៗទទួលបាន២លានរៀលសរុប ៦២ លាន រៀល និង ៣២ លានរៀលទៀត ផ្តល់អោយគណៈកម្មការរៀបចំការប្រកួត ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីអាគ្នេយ៍លើកទី ២ឆ្នាំ២០១៥ នៅកម្ពុជានេះ មានប្រទេសចំនួន៧ ទាំងកម្ពុជាម្ចាស់ផ្ទះចូលរួម ដែលក្នុង នោះ កម្ពុជាមានកីឡាករចំនួន៣១នាក់ វៀតណាម១០នាក់ សឹង្ហបូរី១៤នាក់ ប្រ៊ុយណេ០៧នាក់ ឡាវ១៣នាក់ ម៉ាឡេស៊ី១២នាក់ និងឥណ្ឌូនេស៊ី០៤នាក់ សរុប ទាំងអស់៩១នាក់ ៕

Post a Comment