ខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័រ Wilfried Bony ជឿជាក់ថា ក្រុម Manchester City ត្រូវតែខិតខំព្យាយាមរកឲ្យបានពិន្ទុពេញពីការប្រកួតដែលនៅសល់ចំនួន១១ប្រកួតរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះដើម្បីទទួលបានឱកាសណាមួយក្នុងការតាមឲ្យទាន់ក្រុមឈរលេខ១ Chelsea។
ក្រុម Man City របស់លោក Manuel Pellegrini នឹងត្រូវប្រកួតជាមួយនឹងក្រុមបាតតារាង Leicester City នៅកីឡដ្ឋាន Etihad នារាត្រីនេះ ក្រោយពីដេញតាមពីក្រោយក្រុម Chelsea របស់លោក Jose Mourinho ដែលនៅសល់១ប្រកួតក្នុងដៃ រហូតដល់ទៅ៥ពិន្ទុ។
ស្របពេលជាមួយគ្នានោះ Bony បានទទួលស្គាល់ថា ក្តីសង្ឃឹមរបស់ Man City ក្នុងការការពារពានរង្វាន់របស់ពួកគេកាន់តែស្តួចស្តើង។ Bony បានឲ្យដឹងថា៖ «វាកាន់តែមានការលំបាកហើយនៅពេលនេះ។ ប្រសិនបើក្រុម Chelsea ឈ្នះការប្រកួតក្នុងដៃរបស់ពួកគេ វាពិតជាលំបាកណាស់ក្នុងការតាមឲ្យទាន់ពួកគេ។ វានៅសល់ការប្រកួត១១លើកទៀត ហើយយើងត្រូវតែសង្ឃឹមថា ពួកគេបាត់បង់ពិន្ទុមួយចំនួន»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «មិនមែនរាល់ការប្រកួតទាំងអស់ដូចគ្នាឡើយ។ យើងត្រូវតែធ្វើការផ្តោតអារម្មណ៍ទៅលើការឈ្នះការប្រកួតដែលនៅសល់របស់យើង ហើយទទួលបានពិន្ទុពេញ ពីព្រោះវាមានការលំបាកជាងពីមុន។ យើងត្រូវតែឈ្នះនៅថ្ងៃពុធនេះ ហើយបន្ទាប់មករក្សាការឈ្នះជានិច្ច វាលំបាកសម្រាប់យើង ប៉ុន្តែ យើងនៅតែសង្ឃឹមថា យើងអាចធ្វើបាន»។
Bony ដែលបានចុះហត្ថលេខាជាមួយនឹងក្រុម Man City ក្នុងតម្លៃខ្លួន២៨លានផោន (ស្មើនឹង៤៣លានដុល្លារអាមេរិក) ពីក្លិប Swansea City កាលពីខែមករានោះ នៅតែរង់ចាំដើម្បីធ្វើការបង្ហាញខ្លួនក្នុងជម្រើសដំបូងជាលើកទី១សម្រាប់ក្លិបថ្មីរបស់គេ។
រូបគេត្រូវបានប្រើប្រាស់ជាកីឡាករបម្រុងក្នុងពេលរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុម Liverpool នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមរបស់លោក Pellegrini បានបាត់បង់ឱកាសក្នុងការកាត់បន្ថយគម្លាតពីក្រុម Chelsea ដែលបានឈ្នះពាន League Cup នាថ្ងៃដដែលនោះ។ គ្រូបង្វឹកសញ្ជាតិស៊ីលីរូបនេះមានការងារមួយក្នុងការលើកទឹកចិត្តឲ្យកីឡាកររបស់លោកគេចចេញពីការភ្លាត់ស្នៀតមួយផ្សេងទៀតនៅពេលប្រកួតជាមួយនឹងក្រុមបាតតារាង Leicester៕
បីប្រកួតចុងក្រោយរបស់ក្រុម Man City
01/03/15 Liverpool 2-1 Manchester City
25/02/15 Manchester City 1-2 Barcelona
22/02/15 Manchester City 5-0 Newcastle
បីប្រកួតចុងក្រោយរបស់ក្រុម Leicester
22/02/15 Everton 2-2 Leicester City
15/02/15 Aston Villa 2-1 Leicester City
11/02/15 Arsenal 2-1 Leicester City
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
13/12/14 Leicester City 0-1 Manchester City
18/12/13 Leicester City 1-3 Manchester City
19/01/11 Manchester City 4-2 Leicester City

Post a Comment