GuidePedia

0
​​ព្រឹត្តិការណ៍ Tiger Street Football ​ដ៏អស្ចារ្យ​បាន​ត្រឡប់​មកវិញ​ទៀត​ហើយ​ក្នុង​ឆ្នាំទី៣ ​នេះ ​ដោយ​រំពឹង​ថា​នឹង ​មាន​ក្រុម​ចំនួន​ ២៤០ក្រុម​នឹង​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ តាម​តំបន់​នីមួយៗ។ ​


ហើយការ​ប្រកួតវគ្គ​ជម្រុះតាម​តំបន់​ក្នុងកម្មវិធី ​Tiger Street ​Football 2015 ​នឹង​ចាប់​ផ្តើមបើក​ការ​ប្រកួត​នៅទី​រួមខេត្ត​ សៀមរាប ​បន្ទាប់​មកបន្ត​ទៅ​​​ទីរួមខេត្ត​កំពង់ចាម​​ ​បាត់ដំបង​ ក្រុង​ព្រះសីហនុ​ និង​រាជធានីភ្នំពេញ ​ចាប់ពី​ថ្ងៃ​ទី ៧​ ខែមីនា​ រហូត​ដល់​ថ្ងៃទី​ ៥ ​ខែមេសា​ ២០១៥។

ព្រឹត្តិការណ៍ ​Tiger Street Football ​នេះ​មិនត្រឹម​តែបង្ហាញ​ស្ទីល​លេង​បាល់​ទាត់ ​ដ៏​អស្ចារ្យ​ថែម​ទាំង​មាន​សកម្មភាព​សប្បាយ​រីករាយជា​ច្រើន​នៅ​លើ​ទីលាននិ​ងក្រៅ​ទីលាន​ដូចជា ​ការ​សំដែង​ក្បាច់រាំ ​ពីក្រុម​នារីរាំ​ដ៏ស្រស់​ស្អាត កន្លែង​លេងហ្គេម​កំសាន្ត ​ការដាក់​តាំង​លក់​សំភារ:​ទាក់ទង​នឹង​ កីឡា ​មាន​លក់ជូន​ពិសេស​សំរាប់​ការជាវ​ផលិតផល​ស្រាបៀរ​ Tiger​ មានការ​ប្រគំតន្រ្តី​ចូលរួម​សំដែង​ដោយ​តារាល្បីៗ ​ហើយ​នឹងមាន​កម្មវិធីពិសេស​ជា​ច្រើនទៀត ​ដែលញាំង​អោយ ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់​ចិត្ត ​និង​ដក់ជាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា។

ដូច្នេះហើយ​សូមចូល​រួមទស្សនា​ការប្រកួត​វគ្គជម្រុះ​តាម​តំបន់ក្នុង​កម្មវិធី ​Tiger Street ​Football 2015​ តាម​កាល​បរិច្ឆេទ​ដូចខាង​ក្រោម៖

-ថ្ងៃទី ៧ – ៨ ខែមីនា នៅ​ខេត្តសៀមរាប ​ក្រោយ​សារមន្ទីរ​អង្គរជាតិ
-ថ្ងៃទី ១៤ – ១៥ ខែមីនា ​នៅខេត្ត​កំពង់ចាម​ នៅ​ខាងមុខ​សាលា​គរុកោសល្យ​ខេត្ត
-ថ្ងៃទី ២១ – ២២ ខែមីនា ​នៅខេត្ត ​បាត់ដំបង ​បរិវេណផ្សារ​ទំនើប​បុរីថ្មី
-ថ្ងៃទី ២៨ – ២៩ ខែមីនា នៅខេត្ត ​ព្រះសីហនុ ​មហោ​ស្រពចាស់
-ថ្ងៃទី ៣- ៤ ខែមេសា នៅ​រាជធានីភ្នំពេញ ​នៅមជ្ឍមណ្ឌល​កោះពេជ្រ​ខាងមុខ​សាល ​មហោស្រព​

ការប្រកួតផ្តាច់ព្រត្រ័ក្នុងកម្មវិធី Tiger Street Football 2015:​

-ថ្ងៃទី ៥ ​ខែមេសា ​នៅរាជធានីភ្នំពេញ ​នៅមជ្ឍមណ្ឌល​កោះពេជ្រ​ខាងមុខសាល ​មហោស្រព​

ចូលរួមទស្សនាដោយសេរី​និង​អោយបាន​កុះករ​ការ​ប្រកួត Tiger Street ​Football 2015 ​ហើយក៏​មាន​ការផ្សាយ​បន្តផ្ទាល់​តាមរយៈ​ទូរទស្សន៍ ​ហង្សមាស​HDTV ​រេលា​ម៉ោង ​៤ល្ងាច ​ដល់​ម៉ោង ​៦យប់ នៅ៖

– ថ្ងៃទី ៨ មីនា​ ទីរួមខេត្តសៀមរាប​ ក្រោយសារ​មន្ទីរអង្គរជាតិ​
– ថ្ងៃទី ៤- ៥ ខែមេសា​ នៅរាជធានីភ្នំពេញ​ នៅ​មជ្ឍមណ្ឌលកោះពេជ្រ​ខាង​មុខសាល ​មហោស្រព

រង់ចាំតាមដានតើក្រុមណានឹងក្លាយជាជើងឯក Tiger Street Football 2015 រួមជាមួយទឹកប្រាក់ ១០ ០០០ (១ម៉ឺន) ដុល្លារ?

សម្រាប់ព័ត៌មានលំអិត សូមអានខិតប័ណ្ណផ្សព្វផ្សាយឬ ទាក់ទងទូរសព្ទលេខៈ 077 777 928 ។

Post a Comment

 
Top