អ្នកប្រដាល់ ហេង វាសនា ក្លិបព្រៃទទឹងបង្ក្រាបគ្រឿងញៀនខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយ គង់ សំបូរ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ នៅលើសង្វៀនTV3 នាល្ងាចថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥។
ពួកគេពីរនាក់នេះពុំដែលប៉ះគ្នាទេពីមុនមក សម្រាប់ការជួបគ្នាលើកដំបូងនេះ គេប្រកួតក្នុងទម្ងន់៦០គីឡូក្រាម ដែលនេះជាការជួបរវាងអ្នកប្រដាល់ស្រករមុន គង់ សំបូរ និងអ្នកប្រដាល់ស្រករក្រោយ ហេង វាសនា។
ហេង វាសនា ធ្លាប់ឡើងមកប្រកួតនៅភ្នំពេញប្រមាណ២២ដង ហើយក្នុងពេលមកលើកដំបូងៗ ហាក់ដូចជាវាយខ្លាំង និងល្អ តែមកដល់លើកចុងក្រោយៗនេះ រាងធ្លាក់ចុះវិញ។ ទោះជាយ៉ាងណា ការប្រកួតលើកចុងក្រោយនេះ គេវាយឈ្នះ ផន ផល្លា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យក្នុងទឹកទី៣។
គង់ សំបូរ ជាអ្នកប្រដាល់ចាស់វស្សាហើយ ដែលមានស្នៀតប្រដាល់ និងកលល្បិចសំបូរបែប ពិសេសគឺស្នៀតកណ្ដាប់ដៃ និងស្នៀតជង្គង់មានផ្លែល្អ ហើយអ្នកប្រដាល់រូបនេះ ថែមទាំងស៊ូចំពោះការប្រកួតទៀតផង។ ដូច្នេះសម្រាប់ការជួបប្រកួតជាមួយ ហេង វាសនាលើកនេះ គេរំពឹងថា គង់ សំបូរ នឹងទទួលបានជ័យជំនះ។
ការប្រកួតចុងក្រោយរបស់ គង់ សំបូរ គឺវាយឈ្នះជើងខ្លាំង សុខ វិស័យ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ កាលពីថ្ងៃទី១០ ខែឧសភាកន្លងមកនេះ។
ឡុង បញ្ញា អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ត្រូវជួបសងសឹកជាមួយ ហ៊ឹម សេរី អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ។ នេះជាការជួបគ្នារវាងជើងចាស់ ហ៊ឹម សេរី និងជើងថ្មី ឡុង បញ្ញា។ បើក្រៅពី ហ៊ឹម សេរីនេះ គេនឹងហ៊ានទាយថា ឡុង បញ្ញា នឹងឈ្នះមិនខាន តែឥឡូវគេមិនហ៊ានទាយនោះឡើយ ដោយសារ ឡុង បញ្ញា ធ្លាប់វាយចាញ់សេរីម្តងរួចមកហើយកាលពីពេលកន្លងមកនេះ។ ការប្រកួតចុងក្រោយនេះ បញ្ញាវាយស្មើពិន្ទុជាមួយអ្នកប្រដាល់កំពែងខ្មៅ ក្លិបអប្សរាគុនខ្មែរ។
ឡុង បញ្ញា វាយស្មើកំពែងខ្មៅបែបនេះ រឹតតែពិបាកឈ្នះ ហ៊ឹម សេរីទៅទៀត ព្រោះ កំពែងខ្មៅ វាយចាញ់សេរីក្នុងទឹកទី៤ឯណោះ។ ទោះជាយ៉ាងណា ឡើងប្រកួតជាមួយ ហ៊ឹម សេរីនេះ ឡុង បញ្ញា មិនសង្ឃឹមឈ្នះនោះឡើយ ព្រោះសេរីជាជើងខ្លាំងមិនងាយនរណាបង្ក្រាបគេបាននោះទេ។ សេរីប្រកួតចុងក្រោយនេះបានផ្ដួលអ្នកប្រដាល់ថៃក្នុងទឹកទី២។ ចាំមើល តើ ឡុង បញ្ញា អាចសងសឹក ហ៊ឹម សេរី បានសម្រេចឬអត់?
អាន មុន្នី អ្នកប្រដាល់ក្លិបសុភានូមានជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ សេង កំសត់ អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ។ អ្នកប្រដាល់ពីរនាក់នេះ កន្លងមកធ្លាប់ជួបប្រកួតគ្នាពីរលើកហើយ ដោយមុន្នីបានត្រឹមស្មើម្តង និងចាញ់ម្តងនោះ។
កំសត់ ជាអ្នកប្រដាល់ចាស់វស្សា ហើយគេមានស្នៀតប្រដាល់ល្អ វាយខ្លាំង និងមានផ្លែល្អថែមទៀត ឯ អាន មុន្នី ក៏ជាអ្នកប្រដាល់ជើងចាស់ដែរ ប៉ុន្តែមុន្នីជាអ្នកប្រដាល់ដែលវាយលេងសើចច្រើន ចូលចិត្តបង្អាប់គូប្រកួត និងច្រើនដើរចូលឲ្យគេវាយថែមទៀត។ ម្ល៉ោះហើយប្រកួតមិនសូវដែលឈ្នះគេទេ។
សេង កំសត់នេះ គេប្រកួតចុងក្រោយ វាយចាញ់ អ៊ុង ស៊ីណា ក្លិបកងទ័ពជើងគោកដោយពិន្ទុ ខណៈដែល អាន មុន្នី ប្រកួតចុងក្រោយវាយចាញ់ ងួន គា ក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុដែរ។ ការឡើងប្រកួតសងសឹក សេង កំសត់លើកនេះ តាមការសន្និដ្ឋាន និងវាយតម្លៃនោះ គេមិនមានជំនឿថា អាន មុន្នី ឈ្នះសេង កំសត់ នោះឡើយ។
អ្នកប្រដាល់ពុទ្ធ សារុន ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ម៉ោង សុខុន អ្នកប្រដាល់ក្លិបខេត្តរតនគិរី ខណៈដែល ឡុង សុភ័ស្ស ក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ៕

Post a Comment