លោក Roberto Di Matteo បានចុះចេញពីតំណែងក្នុងនាមជាគ្រូបង្វឹករបស់ Schalke ក្រោយពីជួបរដូវកាលដ៏ខកចិត្តមួយដែលបានធ្វើឲ្យក្រុមមួយនេះបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ នៅលើតារាង Bundesliga។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបកាលពីថ្ងអង្គារ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានចូលកាន់តំណែងចាប់តាំងពីខែតុលា ក្រោយពីលោក Jens Keller ត្រូវបានបញ្ចេញចេញ ប៉ុន្តែ ការរងបរាជ័យ ២-១ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Hamburg កាលពីថ្ងៃសៅរ៍កន្លងទៅ ហាក់ដូចជាក្លាយជាការអត់ធ្មត់ចុងក្រោយរបស់លោក Schalke។
លោក Di Matteo វ័យ ៤៤ ឆ្នាំ ដែលបានដឹកនាំឲ្យក្រុម Chelsea ឈ្នះពាន Champions League កាលពីឆ្នាំ២០១២នោះ បានដឹកនាំឲ្យក្រុម Schalke ឡើងពីចំណាត់ថ្នាក់លេខ ១១ ទៅកាន់ចំណាត់លេខ ៣ នៅលើតារាងកាលពីខែ កុម្ភៈ។
លោក Di Matteo បានប្រកាសថា លោកបានចុះចេញពីតំណែង ក្រោយពីកិច្ចប្រជុំមួយជាមួយនឹងលោក Horst Heldt ដែលជាប្រធានក្លិប អំឡុងពេលនោះពួកគេមិនចុះសម្រុងគ្នាទៅនឹងផែនការផ្សេងៗឡើយ៕

Post a Comment