មន្ត្រីកីឡាបាល់ទាត់ចំនួន ៦ នាក់ត្រូវបានឃាត់ខ្លួនក្នុងទីក្រុង Zurich កាលពីព្រឹកថ្ងៃពុធនេះតាមសំណើពីសំណាក់អាជ្ញាធរសហរដ្ឋអាមេរិក ក្រោយពីត្រូវបានសង្ស័យថា បានទទួល ឬផ្តល់សំណូកដែលមានចំនួនជាទឹកប្រាក់រាប់លានដុល្លារអាមេរិក។ នេះបើយោងទៅតាមការបញ្ជាក់របស់អាជ្ញារបស់ប្រទេសស្វ៊ីស។
ក្រសួងយុត្តិធម៌របស់ស្វ៊ីសបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជនសង្ស័យពីបទស៊ីសំណូក ដែលសុទ្ធសឹងជាមន្ត្រីតំណាងឲ្យអង្គភាពកីឡា និងបណ្តាញសារព័ត៌មានកីឡា ត្រូវបានចោទប្រកាន់ថា បានទាក់ទងនឹងបទស៊ូកប៉ាន់មន្ត្រីក្នុងកីឡាបាល់ទាត់ ដូចជាប្រតិភូរបស់ FIFA និងមន្ត្រីផ្សេងទៀតរបស់អង្គភាពក្រោមបង្គាប់របស់ FIFA ក្នុងចំនួនទឹកប្រាក់ច្រើនជាង ១០០ លានដុល្លារ»៕
សារព័ត៌មាន New York Times បានបន្ថែមទៀតថា មន្ត្រីជាន់ខ្ពស់របស់ FIFA មានរហូតដល់ជាង១៤រូបឯណោះ ដែលជាប់ពាក់ព័ន្ធ ក្នុងអំពើពុករលួយដ៏ធ្ងន់ធ្ងរ នេះ ជាពិសេសពេលបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី និង Wordl Cup ឆ្នាំ២០២២ នៅប្រទេសកាតា ក្នុងខណៈដែលមន្រ្តីកំពូលៗ ទាំង នេះ បានធ្វើដំណើរមកដល់ ទីក្រុង Zurich ប្រទេសស្វីស នាព្រឹកមិញនេះ ដើម្បីចូលរួមបោះឆ្នោតប្រធាន FIFA អាណត្តិទី៥របស់លោក Sepp Blatter ដែលនឹង ធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០១៥ ខានស្អែកនេះ ដែលមានព្រះអម្ចាស់ប្រទេស ហ្ស៊កដានី Ali Bin Al-Hussein តែ១រូបប៉ុណ្ណោះប្រជែង តំណែង ជាមួយ លោក Blatter ។
ប្រភពពីប៉ូលិសប្រាប់ New York Times ឲ្យដឹងទៀតថា ពួកគេនៅតែបន្តវែកមុខ និងចាប់ខ្លួនជាបន្តបន្ទាប់ទៀត ចំពោះ មន្រ្តីណាដែលមានការពាក់ព័ន្ធនឹងអំពើ ពុក រលួយក្នុង FIFA ដែលមានលក្ខណៈជាប្រព័ន្ធយូរអង្វែងមកហើយ៕

Post a Comment