GuidePedia

0
អ្នកចាត់ការ​ក្រុម​ Manchester City លោក​ Manuel Pellegrini បាន​លើក​ឡើង​ថា លោក​នឹង​ជួយ​ឲ្យ​មេឃ​ខៀវ​លើក​ពាន​​ English Premier League ​លើក​ទី​៣ រយៈពេល​៥​ឆ្នាំ នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​រដូវ​កាល​នេះ​ភ្លាត់​​ បាត់​បង់​ពាន​ទៅ​ឲ្យ​ Chelsea។


​Man City លើក​ពាន​២​ កាល​ពី​រដូវ​កាល ២០១៣/១៤ ដែល​ជា​រដូវ​កាល​ដំបូង​របស់​លោក Pellegrini ដោយ​​ឈ្នះ​​ពាន​រង្វាន់ Premier League និង​ League Cup ប៉ុន្តែ​រដូវ​កាល​នេះ​ ក្រុម​តោ​ខៀវ Chelsea ​បាន​ឈ្នះ​ពាន​ទាំង​២​នេះ​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jose Mourinho។

លោក​ Pellegrini បាន​ប្រាប់​ដល់​ Manchester Evening News ថា៖ “ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​ត្រឡប់​​ទៅ​ទម្រង់​ខ្លាំង​វិញ​រដូវ​កាល​ក្រោយ និង​អាច​លើក​ពាន​នៅ​ Etihad ​ជា​ថ្មី។ ខ្ញុំ​គិត​ថា គ្រប់​ក្រុម​ទាំង​អស់ ត្រូវ​តែ​ផ្លាស់​ប្ដូរ​រាល់​ឆ្នាំ ដូច្នេះ​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា យើង​នឹង​​ឈ្នះ​ពាន​ម្ដង​ទៀត។ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះៗ ដោយ​មាន​កីឡាករ​ខ្លះ​ចាក​ចេញ និង​ខ្លះ​ត្រូវ​ចូល​មក​វិញ”។


អ្នកចាត់ការ​វ័យ​​៦១​ឆ្នាំ សង្ឃឹម​ថា​នឹង​អាច​​នៅ​បន្ត​ជាមួយ​ Man City រយៈពេល​វែង​ទៀត ប៉ុន្តែ​បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ​មាន​បំណង​ចង់​បាន​លោក​ Pep Guardiola ​ទៅ​កាន់​ Etihad Stadium ​ពេល​ចប់​កុងត្រា​​ជាមួយ​ Bayern Munich ​នៅ​ឆ្នាំ​២០១៦៕

Post a Comment

 
Top