GuidePedia

0
ខ្សែ​បម្រើ​ Eden Hazard ​បាន​លើក​ឡើង​ថា ខ្លួន​ត្រូវ​តែ​ឈ្នះ​ UEFA Champions League ​​ដើម្បី​ក្លាយ​ជា​កំពូល​កីឡាករ​ម្នាក់ ​និង​មិន​ចាក​ចេញ​​ពី​ក្លិប​ Chelsea ឡើយ។


Hazard ​បាន​ឈ្នះ​ពាន​ Premier League ​លើក​ដំបូង​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jose Mourinho ​និង​ឈ្នះ​ពាន​ Capital One Cup ​ផង​ដែរ នៅ​រដូវ​កាល​នេះ។ ក្រៅ​ពី​នោះ ខ្សែ​បម្រើ​​ជម្រើស​ជាតិ​បែលហ្សិក បាន​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត​ដូច​ជា PFA Player of the Year, Premier League Player of the Season និង​កាល​​ពី​ម្សិល​មិញ​ឈ្នះ​ពាន Player of the Year, Players’ Player of the Year ​របស់​ក្លិប​​ Chelsea ​ថែម​ទៀត។

កីឡាករ​វ័យ​២៤​ឆ្នាំ បាន​ប្រាប់​ដល់ London Evening Standard ថា៖ “ពេល​ខ្ញុំ​មើល​ពី​ប្រវត្តិសាស្ត្រ​ឡើង​វិញ ខ្ញុំ​យល់​​​ឃើញ​ថា កីឡាករ​កំពូលៗ​តែង​តែ​ធ្លាប់​ឈ្នះ​វា (UCL) ដូច្នេះ​បើ​ខ្ញុំ​ចង់​ក្លាយ​ជា​កំពូល​កីឡាករ​ដូច​ពួកគាត់ ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ Champions League នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​វា​​មិន​មែន​​ជា​ការ​ងាយ​ស្រួល​ទេ”។


នៅ​ពេល​អ្នកសារព័ត៌មាន ​សួរ​រឿង​ទាក់​ទង​នឹង​​ពាក្យ​ចចាមអារ៉ាម​ផ្ទេរ​ទៅ​កាន់ Real Madrid, Barcelona ឬ​ PSG កីឡាករ​​ Playmaker របស់​តោ​ខៀវ​រូប​នេះ បាន​បន្ថែម​ថា៖ “ហេតុអ្វី​ត្រូវ​ផ្លាស់​ប្ដូរ? បើ​អ្នក​រីករាយ​ហើយ ហើយ​អ្វីៗ​ក៏​ល្អ​ប្រសើរ​នៅ​កន្លែង​មួយ​ហើយ គ្មាន​អ្វី​ត្រូវ​ផ្លាស់​ប្ដូរ​​នោះ​ទេ”។

រដូវ​កាល​នេះ Hazard ស៊ុត​បញ្ចូល​ទី​សរុប​បាន​​១៩​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៥១​ប្រកួត និង​ជា​កីឡាករ​នាំ​លេង​ដ៏​សំខាន់​បំផុត​របស់​ Chelsea៕

Post a Comment

 
Top