ក្លិបបាល់ទាត់ Bayern Munich របស់អាល្លឺម៉ង់ដែលទើបគ្រងជើងឯក នឹងបើកហាងលក់ទំនិញមួយនៅក្នុងកម្មវិធីលក់រាយតាមអនឡាញធំជាងគេនៅប្រទេសចិន នៅពេលក្លិបបាល់ទាត់នេះ បានប្រកាសពីកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ីនធើណិតនៅប្រទេសចិនកាលពីថ្ងៃពុធ។
ក្លិបបាល់ទាត់ ដែលគេជឿជាក់ថាមានអ្នកគាំទ្រប្រមាណ ៩០ លាននាក់នៅប្រទេសចិននេះ នឹងលក់អាវកីឡា និងទំនិញជាច្រើនមុខទៀតរាប់ចាប់ពីសំលៀកបំពាក់បុរស ស្រ្តី និងកុមារ ក៏ដូចជាទំនិញជាច្រើនមុខដូចជា ផលិតផលរបស់អាល្លឺម៉ង់ និងផលិតផល Bavarian របស់ក្រុមកីឡាករបាល់ទាត់នៅក្នុងហាងលក់ទំនិញ ដែលគ្រោងនឹងបង្កើតឡើងនៅ Tmall ដែលជាកម្មវិធីមួយរវាងក្រុមហ៊ុន និងអតិថិជនរបស់ក្រុមហ៊ុន Alibaba។
បន្ទាប់ពីបានបញ្ជាទិញរួច ក្រុមអ្នកគាំទ្រ អាចទទួលបានទំនិញក្នុងរយៈពេល ៨ ទៅ ១០ ថ្ងៃ ដែលត្រូវបញ្ជូនឲ្យអតិថិជនតាមរយៈក្រុមហ៊ុន DHL។

Post a Comment