ក្លិបបាល់ទាត់ធំៗនៅអឺរ៉ុប តែងតែចង់ឈ្នះពានរង្វាន់ឲ្យបានច្រើនបំផុត ជាពិសេសគឺចង់លើកពាន UEFA Champions League។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាមានអ្នកចាត់ការល្បីៗមួយចំនួន ត្រូវចាកចេញពីក្លិប បន្ទាប់ពីជួយក្រុមឲ្យឈ្នះពានរង្វាន់កំពូលអឺរ៉ុប ស្ទើរតែមិនដល់ពេល១ឆ្នាំស្រួលបួលផង។
ចង់ដឹងមានអ្នកចាត់ការរូបណាខ្លះ សូមទស្សនាខាងក្រោម៖
១. JOSE MOURINHO – INTER MILAN (២០០៩/១០)
អ្នកចាត់ការក្រុម Chelsea រូបនេះ ធ្លាប់ដឹកនាំ Inter ឲ្យលើកពាន UEFA Champions League កាលពីខែឧសភា ឆ្នាំ២០១០ ក្រោយឈ្នះ Bayern Munich ២-០ និងជួយ Inter ក្លាយជាក្រុមអ៊ីតាលីដំបូងគេ ឈ្នះពាន៣ ក្នុងមួយរដូវកាលនៅឆ្នាំនោះ។ ប៉ុន្តែក្រោយឈ្នះពានកំពូលអឺរ៉ុបនេះមិនបាន១សប្ដាហ៍ផង បុរសសញ្ជាតិព័រទុយហ្គាល់ បានប្រកាសសុំចាកចេញពីក្លិបទៅដឹកនាំក្រុម Real Madrid។
២. PEP GUARDIOLA – BARCELONA (២០១០/១១)
អ្នកចាត់ការក្រុម Bayern ធ្លាប់ឈ្នះពាន UEFA Champions League លើកទី២ ជាមួយ Barcelona កាលពីឆ្នាំ២០១១ បន្ទាប់ពីឈ្នះលើ Manchester United ៣-១ នៅកីឡដ្ឋានជាតិអង់គ្លេស Wembley។ ប៉ុន្តែ១រដូវកាលក្រោយ Pep បានប្រកាសសុំលាឈប់ពីតំណែងអ្នកចាត់ការក្រុម Barca ដោយសម្រាកនៅទីក្រុង New York ១ឆ្នាំ មុនឡើងដឹកនាំ Bayern មកទល់បច្ចុប្បន្ន។
៣. ROBERTO DI MATTEO – CHELSEA (២០១១/១២)
អតីតអ្នកចាត់ការក្រុម Schalke ធ្លាប់ធ្វើជាអ្នកចាត់ការបណ្ដោះអាសន្នក្រុម Chelsea កាលពីខែមិនា ឆ្នាំ២០១២ បន្ទាប់ពីក្លិបបានបណ្ដេញលោក Andre Villas-Boas ចេញពីតំណែង។ Di Matteo បានជួយឲ្យ តោខៀវ លើកពាន UEFA Champions League លើកដំបូងនៅឆ្នាំ២០១២នោះតែម្ដង ក្រោយឈ្នះ Bayern Munich នៅ Allianz Arena ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។ ក្រោយឈ្នះពាន ម្ចាស់ក្លិបលោក Roman Abramovich បានឲ្យក្លាយជាអ្នកចាត់ការផ្លូវការ ដោយចុះកុងត្រា២ឆ្នាំ ប៉ុន្តែទើបដឹកនាំបាន៣ខែ ម្ចាស់ក្លិបរុស្សីក៏បានតែងតាំងលោក Rafael Benitez ជំនួសវិញ។
៤. JUPP HEYNCKES – BAYERN MUNICH (២០១២/១៣)
លោក Heynckes បានជួយឲ្យ Bayern លើកពាន UEFA Champions League កាលពីឆ្នាំ២០១៣ បន្ទាប់ពីឈ្នះលើ Borussia Dortmund ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្តែ១ខែក្រោយមក លោកបានប្រកាសចូលនិវត្តន៍ នឹងត្រូវជំនួសតំណែងដោយ Pep Guardiola វិញ។
៥. CARLO ANCELOTTI – REAL MADRID (២០១៣/១៤)
អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានជួយឲ្យស្ដេចស Real Madrid លើកពាន UEFA Champions League លើកទី១០ កាលពីឆ្នាំ២០១៤ ប៉ុន្តែត្រូវបានម្ចាស់ក្លិបបណ្ដេញចេញពីតំណែង កាលពីថ្ងៃច័ន្ទ ត្រឹមរយៈពេល១២ខែក្រោយឈ្នះពាន បន្ទាប់ពីដឹកនាំក្រុមមិនបានឈ្នះពានអ្វីមួយសោះនៅរដូវកាលនេះ៕

Post a Comment