GuidePedia

0
កាលពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​កីឡាករ​ខ្សែបំរើ​កណ្តាល Ashley Westwood បាន​ចេញមក​និយាយ​មុន​ការប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ក្របខណ្ឌ FA Cup នៅ Wembley ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ថ្ងៃ​សៅ​វិ៍​ចុង​ស​ប្តា​ហ៏​នេះ ។


Ashley Westwood សញ្ជាតិ​អង់គ្លេស​រូបនេះ​ពិត​ជាមាន​ភាព​ជឿ​ជាខ្លាំង​បំផុត​ទៅលើ​មិត្ត​រួម​ក្រុម ដើម្បី​យកឈ្នះ​ឲ្យបាន​ទៅ​លើ​ក្រុម Arsenal វគ្គ​ស្លា​ប់រស់​ជែង​យក​ជើងឯក​ពាន​វ័យ​ចំណាស់​ជាងគេ​នៅ​អង់គ្លេស FA Cup។​

គួរ​រំលឹក​ថា​ការប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​កន្លងមក Aston Villa បាន​ទំលាក់​ក្រុម​ហង្ស​ក្រហម Liverpool ជាមួយ​លទ្ធផល 2-1 ដែលជា​ការខិតខំ​ពី​កីឡាករ​ខ្សែប្រយុទ្ធ Christian Benteke ប្រធាន​ក្រុម Fabian Delph នឹង​កីឡាករ​វ័យក្មេង Jack Grealish ដែល​នាំ​ជ័យ​ជំនះ​រហូតមកទល់​នឹង​ពេលនេះខណៈ ដែល​គ្រូបង្វឹក​ក្លឹប​លោក Tim Sherwood នឹងត្រូវ​ធ្វើសង្គ្រាម​លើ​វាលស្មៅ​ជាមួយ​ក្រុម​ដែល​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក Arsenal ។

​​បើ​និយាយ​អំពី​ការប្រកួត 2 match ចុងក្រោយ​នៅ​ក្រប​ខណ្ឌ English Premier League នោះ Aston Villa ចាញ់ Burnley 1-0 នឹង​ចាញ់ Southampton ធ្ងន់​ករ 6-1 នៅ​ថ្ងៃ​បិទ​រដូវ​កាល។​​


គួរ​បញ្ជាក់ថា​សម្រាប់ Aston Villa គឺ​ធ្លាប់​ឈ្នះ​ជើងឯក FA Cup នេះ​បាន ៧ លើក​មកហើយ​ចាប់តាំងពី​បង្កើត​ក្លឹបចាប់តាំងពី​ឆ្នាំ 1874 ពោល​គឺមាន​រយៈពេល ១៤០ ឆ្នាំ​មកហើយដោយ​ឈ្នះ​ចុងក្រោយ​បំផុត​នា​ឆ្នាំ 1957 នៅ​ពេល​ជួប​គេបាន​បំបាក់​ក្រុម​បិសាច​ក្រហម Manchester United 2-1 ៕

Post a Comment

 
Top