GuidePedia

0
យោង​តាម​ទំព័រ​ផ្លូវការ​​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន ​ប្រកាស​ឲ្យ​ដឹង​​ថា​ កម្ពុជា​មាន​អត្តពលិក​២​រូប​ដែល ​នឹង​ត្រូវ​ចូល​រួម​ប្រកួត​វិញ្ញាសា ​ប្រភេទ​កីឡា​ទ្រីយ៉ាត្លុង​ នៅ​ក្នុង​ព្រឹត្តិការណ៍​ Sea Game​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ខាង​មុខ​នេះ ។


កីឡា​ទ្រីយ៉ាត្លុង​ គឺ​ជា​ប្រភេទ​កីឡា​ពហុ​ជំនាញ ដែល​ទាមទារ​អោយ​មាន​ ការ​ហ្វឹកហាត់​ខ្ពស់ និង​រយៈពេល​យូរ ដោយសារ​ប្រភេទ​កីឡា​នេះ​ ត្រូវ​ធ្វើ​ការ​ប្រកួត ៣​ប្រភេទ​កីឡា​ក្នុង​ពេល​តែ​មួយ​រួមមាន៖ ហែលទឹក ១.៥​គីឡូម៉ែត្រ, ជិះកង់ ៤០​គីឡូម៉ែត្រ និង​រត់ ១០​គីឡូម៉ែត្រ។


សូម​បញ្ជាក់​ផង​ដែរ​ថា៖ កីឡាករ​ទី្រយ៉ាត្លុង​កម្ពុជា ០២រូប នឹង​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​២៨ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ទ្រីយ៉ាត្លុង​កម្ពុជា ដែល​មាន​ប្រទេស​ចូលរួម​ចំនួន ០៦​ប្រទេស មក​ពី​កម្ពុជា, ម៉ាឡេស៊ី, ថៃ, សិង្ហបុរី, មីយ៉ាន់ម៉ា និង​ហ្វីលីពីន។

Post a Comment

 
Top