GuidePedia

0
អ្នកនាំរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ ពិភពលោក FIFA បានថ្លែងឲ្យដឹងថា ការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ ២០១៨ នៅរុស្ស៊ី និងឆ្នាំ២០២២ នៅ ប្រទេសកាតា នៅតែបន្តលេងដដែល បើទោះបីជាតុលាការ ប្រទេសស្វីសបានប្រកាសថា នឹងបើកការស៊ើបអង្កេតលើបញ្ហាអំពើពុករលួយ ក្នុងការបោះ ឆ្នោតធ្វើ ម្ចាស់ផ្ទះនាពេល នោះក៏ដោយ ។


សូមបញ្ជាក់ដែរថា កាលពីចុងឆ្នាំ២០១៤កន្លងទៅប្រធាន FIFA លោក Sepp Blatter ក៏បានថ្លែងដោយដាច់អហង្ការផងដែរថាគ្មានការកែប្រែជាដាច់ខាតចំពោះ កម្មវិធីប្រកួតដែលមានរយៈពេល៤ឆ្នាំម្តងនេះ ខណៈដែលប្រទេសរុស្ស៊ីបាន កំពុងតែសាងសង់កីឡដ្ឋានទាំង១២បានចំនួន៥០ភាគរយហើយនោះខណៈដែល កាតា សាងសង់បាន២០ភាគរយទៅ ហើយ ។

បុរសជនជាតិស្វីស វ័យ៧៩ឆ្នាំរូបនេះបានបន្តថា ការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់របស់ FIFA ទាំងនេះ ពីបទអំពើពុករលួយ យូរឆ្នាំមកហើយនោះ ពីសំណាក់អាជ្ញាធរ ប្រទេសស្វីស សហការជាមួយ FBI របស់អាម៉េរិកនោះ គឺមិនជាប់ពាក់ព័ន្ធនឹង រូបលោកឡើយ បើទោះជាបញ្ហាពុករលួយនៅក្នុង FIFA បានកើតឡើងតាំងពីឆ្នាំ ១៩៩០ ក៏ដោយ ។

ប្រធាន FIFA បច្ចុប្បន្នលោក Sepp Blatter

តែយ៉ាងណាក៏ដោយ នេះក៏ជាបញ្ហាល្អក់កករខ្លះដែរនៃការបោះឆ្នោតក្នុងអាណត្តិទី៥របស់លោកដែរ ដែលត្រូវប្រជែងជា មួយព្រះអម្ចាស់ប្រទេសហ្ស៊កដានី Ali Bin Al-Hussein នាល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០១៥ ខានស្អែកនេះ នៅទីក្រុង Zurich ប្រទេសស្វីស ៕

Post a Comment

 
Top