GuidePedia

0
អតីតថ្នាក់ដឹកនាំក្រុម Man United គឺលោក Sir Alex Ferguson បានអះអាងជាមួយនឹងក្ដី​រំពឹក​ទុកយ៉ាង​រឹងមាំចំពោះសមត្ថភាពលោក Jose Mourinho ជាមួយ នឹងក្រុម Chelsea បន្ទាប់ពីទើបតែបាន​លើក ពាន Premier League ថ្មីក្នុងរដូវកាលនេះ​។


លោក Jose Mourinho ត្រូវបានគេដាក់ឈ្មោះថា ជាកំពូលអ្នកដឹកនាំដ៏ឆ្នើមក្នុងទឹកដី Premier League ក្រោយ​​ពីលោក បានសម្រេចស្នាដៃដ៏អស្ចារ្យ សម្រាប់ រដូវ កាល នេះ ដោយលើកពាន​ពីរ ក្នុងរដូវកាលតែ​មួយ ក្នុងនោះទី​១ Capital One Cup ទី២ Premier League ។ Chelsea បានបាត់បង់ឱកាសបែបនេះ​អស់ រយៈ​ ៥​រដូវកាលមកហើយ រហូតមកទល់នឹងពេលនេះ ។


លោក Sir Alex Ferguson ដដែលបានទទួចទៀតថា Jose Mourinho ពិតជាមនុស្សជោគជ័យប្រាកដមែន ព្រោះ Chelsea មានកីឡាករជើងចាស់ម្នាក់ John Terry ដែលតែងតែបញ្ចេញសមត្ថភាពបានល្អជាងគេ​ស្ទើរ​តែគ្រប់ការប្រកួត ។ ហើយកីឡាករ John Terry ម្នាក់នេះគឺជាកីឡាករដែលមានវ័យចាស់ ដែល Chelsea​ យល់ព្រមបន្ដកិច្ចកុងត្រាថ្មីក្នុងរដូវកាលនេះ ។​

Post a Comment

 
Top