ការធ្វើដំណើរទៅ អាមេរិកដើម្បីប្រកួតមិត្តភាពរបស់ ក្លឹបមេឃខៀវ Man City ត្រូវស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេក និងមានទឹកជំនន់ដ៏ធ្ងន់ធ្ងរពេញទីក្រុង Houston ដែលជាកន្លែងត្រូវប្រកួត។ នេះបើយើងតាមគេហទំព័រBBCចេញផ្សាយនៅថ្ងៃពុធនេះ។
Manchester City ត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្លឹប Houston Dynamo ដែលជាក្លឹបដែលលេងនៅ Major League Soccer នៅថ្ងៃសុក្រខាងមុខនេះ។ ប៉ុន្តែត្រូវស្ថិតក្នុងការរារែក ដោយសារតែមានទឹកជំនន់ដ៏ខ្លាំងមួយ បានពន្លិចទីក្រុង Houston យ៉ាងដំណំ។
បើតាមការឲ្យដឹងពីគេហទំព័រខាងលើ បានឲ្យដឹងទៀតថា មានមនុស្សបីនាក់បានស្លាប់ និង១២នាក់ទៀតបានរងរបួសដោយសារផលប៉ះពាល់ក្នុងគ្រោះធម្មជាតិនេះ ដែលបណ្ដាលមកពីការធ្លាក់ភ្លៀងយ៉ាងខ្លាំងមិនធ្លាប់មាន។ ដោយឡែកកាលពីថ្ងៃច័ន្ទ អ្នកគាំទ្រកីឡាបាល់បោះរាប់រយនាក់ ត្រូវជាប់គាំងក្នុងទីលាន បន្ទាប់ពីការប្រកួតបាល់បោះ NBA ប្រកួតចប់។
អ្នកគាំទ្រទាំងនោះត្រូវអាជ្ញាធរផ្ដល់ដំបូន្មាន ឲ្យអង្គុយលើកៅអីក្នុងសាលបាល់បោះ អស់ជាងមួយយប់ អំឡុងពេលដែលក្លឹបបាល់បោះ Houston Rockets បានយកឈ្នះក្លឹបGolden State Warriors នៅវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ NBA Western Conference ។ ចំណែកអ្នកទស្សនាជាច្រើននាក់ទៀត បានចំណាយពេលដល់ទៅ១១ម៉ោងនៅ មជ្ឈមណ្ឌល Toyota Center រហូតដល់ព្រឹកថ្ងៃអង្គារ។
សូមបញ្ជាក់ផងដែរថា៖ ថ្មីៗនេះ Manchester City កំពុងតែនៅប្រទេសកាណាដា ដោយចាំប្រកួតមិត្តភាពជាមួយក្លឹប Toronto FC នៅថ្ងៃព្រហស្បតិ៍ មុនពេលធ្វើដំណើរទៅអាមេរិក។

Post a Comment