GuidePedia

0
ក្លឹប​ហង្ស​ក្រហម ​Liverpool បាន​បំបាក់​ក្រុម​ខ្លាំង​តែ​ដុន​ដាប ​Chelsea​៣​ទល់​១​នា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Premier League សប្ដាហ៍​ទី​១១​បាន​ធ្វើ​ឲ្យ​ដំណែង​គ្រូ​បង្វឹក​របស់​លោក​J ose Mourinho កាន់​តែ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ទ្វេ​ឡើង។


ចាប់​ផ្ដើម​ប្រកួត​បាន​៤​នាទី​ក្នុង​តង់​ទី​មួយ​ ខ្សែ​បម្រើ​ប្រេស៊ីល ​Ramires បាន​តែត​ឲ្យ​ក្រុម​តោ​ខៀវ​នាំ​មុខ​ហង្ស​ក្រហម​បណ្ដោះ​អាសន្ន។ ចូល​ដល់​នាទី​៤៥+​ជិត​នឹង​ចប់​តង់​ទី​មួយ​ទៅ​ហើយ​ ខ្សែ​បម្រើ​កណ្ដាល​ Philippe Coutinho ​របស់ ​Liverpool បាន​ស៊ុត​មួយ​គ្រាប់​តាម​ស្មើ​បណ្ដោះអាសន្ន​ដោយ​ចប់​តង់ទី​មួយ​ Chelsea ១-១ Liverpool។

ចូល​តង់​ទី​២​ ក្រុម​របស់​លោក​ Jurgen Klopp បាន​បន្ថែម​២​គ្រាប់​បន្ថែម​ទៀត​ដោយ​កីឡាករ Philippe Coutinho ​នាទី​៧៤​និង​ខ្សែ​ប្រយុទ្ធ​ Christian Benteke ​នៅ​នាទី​៨៣​ ដែល​លទ្ធផល​នេះ ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី។

ជ័យជំនះ​នេះ​បាន​ធ្វើឲ្យ​Liverpool​ទទួល​បាន​១៧​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​១១​ដង​ស្រប​ពេល​តោ​ខៀវ​កាន់​តែ​ដុន​ដាប​មែន​ទែន​ដោយ​១១​ប្រកួត​កន្លង​មក​ទទួល​បាន​តែ​១១​ពិន្ទុ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ​ការ​ចាញ់​ដ៏​ធ្ងន់​ករ​លើក​នេះ​ធ្វើ​ឲ្យ​ដំណែង​គ្រូ​បង្វឹក​លោក​ Jose Mourinho នៅ​Stamford Bridge កាន់​តែ​ផុយ​ស្រួយ មែន​ទែន​ហើយ​អាច​ប្រឈម​នឹង​ការ​ដេញ​ចេញ​ទៀត​ផង។




Post a Comment

 
Top