គ្រូបង្វឹក និងកីឡាករក្រុមបឹងកេតអង្គរដែលចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃសុក្រម្សិលមិញ សុទ្ធតែបង្ហាញក្ដីសង្ឃឹមយកឈ្នះក្រុមជើងឯកបាល់ទាត់លីកកំពូលឡាវ Lao Toyota FC ក្នុងជំនួបដំបូងនៃការប្រកួតពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ ២០១៥ នៅវេលាម៉ោង៦ ស្អែកនេះ។
លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកក្រុមបឹងកេតអង្គរបានបញ្ជាក់ថា បន្ទាប់ពីសហព័ន្ធលើកពេលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ កីឡាករក្នុងក្រុមមានពេលសម្រាកច្រើន និងហាត់បានគ្រប់គ្រាន់ ខណៈសមាជិកសំខាន់ៗមួយចំនួនក៏ជាពីរបួសវិញដែរ។ គ្រូបង្វឹកដែលទើបត្រលប់មកពីប្រទេសស្វីសរូបនេះ បានអះអាងថា លោកធ្លាប់មើលការប្រកួតរបស់ក្រុមឡាវ ២-៣ប្រកួតដែរ ហើយគ្មានអ្វីជាការព្រួយបារម្ភឡើយ។ ប្រសិនបើកីឡាករជាពីរបួសទាន់ពេលទាំងអស់ នឹងមានសង្ឃឹមឈ្នះច្រើន។
ចំពោះសំនួរថា តើលោកគ្រូនឹងដាក់កីឡាករល្អៗទាំងអស់ ឬរក្សាទុកខ្លះមុនប៉ះក្រុមណាហ្គាវើល? លោក ប្រាក់ សុវណ្ណារ៉ា បានឆ្លើយតបវិញថា៖ «បាទ! នេះជាយុទ្ធសាស្ត្រ… ព្រោះចេញទៅលើកនេះ គឺយើងតំណាងឲ្យជាតិ អ៊ីចឹងហើយសំខាន់គឺយើងឈ្នះ។ ការដែលទុក ឬមិនទុកគឺជាយុទ្ធសាស្ត្ររបស់យើង ចាំមើលជាក់ស្ដែងថាតើខាងគេរៀបចំយ៉ាងម៉េច។ បាទ! ប៉ុន្តែជាធម្មតា យើងមិនសំខាន់ថាដាក់កីឡាករណាលេង ឬមិនលេងទេ សំខាន់គឺលទ្ធផលឈ្នះ»។
ចំពោះខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បាននិយាយថា បន្ទាប់ពីលេង Play Off ជាមួយក្រុមណាហ្គាវើលរួច សមាជិកក្រុមទាំងអស់បានហ្វឹកហាត់ត្រៀមយ៉ាងល្អមុនប្រកួតជាមួយក្រុម Lao Toyota FC។ ប្រមាណមួយសប្ដាហ៍ចុងក្រោយនេះ កីឡាករបានព្យាយាមហាត់កម្លាំងច្រើន ដើម្បីទប់ទល់ជាមួយក្រុមជើងឯកឡាវ។ ប្រធានក្រុមរូបនេះ បាននិយាយថា៖ «ចំពោះការប្រកួតជាមួយក្រុមឡាវនេះ ខ្ញុំរំពឹងថាពួកយើងធ្វើបានល្អ និងយកជ័យជម្នះជូនប្រទេសជាតិ»។
ចំណែកអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី បានប្ដេជ្ញាចិត្តនឹងការពារសំណាញ់ទីឲ្យបានល្អ ក្នុងការប្រកួតជាមួយម្ចាស់ជើងឯកលីកកំពូលឡាវ។ កីឡាករដែលជាប់ឈ្មោះសង្គ្រោះគ្រាប់បាល់ល្អជាងគេក្នុងពានរង្វាន់ Toyota Mekong Cup ឆ្នាំ២០១៤ រូបនេះ បាននិយាយថា៖ «ខ្ញុំមានជំនឿជឿជាក់ថា ក្រុមរបស់ខ្ញុំនឹងអាចធ្វើបាន យកជ័យជម្នះត្រលប់មកកម្ពុជាវិញ»។
ងាកមកខ្សែការពារកណ្ដាល ហុង ផេង ក៏បានបញ្ជាក់ដែរថា របួសកជើងរបស់ខ្លួនបានធូរស្រាលហើយ និងសង្ឃឹមថាអាចចូលលេងបានក្នុងការប្រកួតស្អែកនេះ។ កីឡាករកម្ពស់ខ្ពស់រូបនេះបានបង្ហាញជំនឿចិត្តថា ក្រុមបឹងកេតនឹងធ្វើបានល្អ ទទួលជ័យជម្នះត្រលប់មកកាន់ប្រទេសវិញ ដោយមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។

លោក ប្រាក់ សុវណ្ណារ៉ា(គ្រូបង្វឹក) និងលោក បែ មករា(អ្នកចាត់ការទូទៅ)
ក្រុមបឹងកេតអង្គរ
អ្នកចាំទី ស៊ូ យ៉ាទី
ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី
ខ្សែការពារ ហុង ផេង(រូបកណ្ដាល)
Post a Comment