GuidePedia

0
អ្នកចាត់ចែងការទូទៅលោក Jose Mourinho បាន ថ្លែងដោយមានជំនឿជាក់ថា រូបលោកនឹងជួយឲ្យ Chelsea បាន៣ពិន្ទុក្នុងទឹកដីយប់នេះឲ្យទាល់តែបានពេល ជួបក្រុមភ្ញៀវ Liverpool ដោយមិនខ្វល់ពីការងារ ឬក៏តំណែងទៅថ្ងៃអនាគតឡើយ ។


គ្រូបង្វឹកវ័យ៥២ឆ្នាំ ជនជាតិព័រទុយហ្គាល់ខាងលើបានថ្លែងប្រាប់សារព័ត៌មាន BBC ថា “ខ្ញុំមិនជាព្រួយបារម្ភចំពោះការ ងាររបស់ខ្ញុំទេ និងអនាគតនឹងទៅជាយ៉ាង ណានោះឡើយ អ្វីដែលសំខាន់នោះគឺការប្រកួតដ៏សំខាន់យប់នេះពេលជួប ក្រុមរបស់លោក Jurgen Klopp ជាមួយនឹងការជួសជុលក្លឹបឡើងវិញតែ ប៉ុណ្ណោះ” ។

អតីតគ្រូបង្វឹកក្លឹប Real Madrid ដែលកំពុងដឹកនាំក្លឹប Chelsea ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង និងទៅឈរនៅលេខរៀង ទី១៥បណ្តោះអាសន្ននោះ បានថ្លែងហាក់ ដូចជាពុំមានការភិតភ័យឡើយ បើទោះបីជាកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការការ ពារពាន Premier League ក៏ដោយ រួមជាមួយនឹងការជ្រុះចេញពីពាន League Cup ទៀតបានធ្វើឲ្យមានមតិរិះគន់ជាខ្លាំង ហើយថ្នាក់ដឹកនាំក្លឹបក៏បាន សំលឹងមើលគ្រូបង្វឹកថ្មីមកជំនួសតំណែងផងដែរ ។

ក្រឡេកទៅមើល Liverpool វិញ គ្រូបង្វឹកថ្មី Jurgen Klopp ដឹកនាំមិនទាន់ចាញ់នៅឡើយទេក្នុងចំណោម៤ប្រកួតមក នេះ ក្រៅឈ្នះ១ និងស្មើ៣ តែនៅ Premier League មិនទាន់ឈ្នះនៅឡើយទេ ក្រៅពីលេងស្មើ២ដងនោះជួយឲ្យ Liverpool ឈរនៅលេខរៀងទី៩ក្នុងតារាងបណ្តោះអាសន្ន ៕

ជើងកីឡាករ ៖

Post a Comment

 
Top