GuidePedia

0
សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​បញ្ចេញ​តម្លៃ​សំបុត្រ ​ទស្សនា​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា ​និង​ប្រ៊ុយណេ​ហើយ ​ខណៈ​តំបន់​A តម្លៃ​ ២០០០០​រៀល​ និង​តំបន់ ​B​ ៨០០០​រៀល។


ចំណែក​កាល​បរិច្ឆេទ​លក់​សំបុត្រ​វិញ​ នឹង​ត្រូវ​ចាប់​ផ្ដើម​តាំងតែពី​ថ្ងៃ​ទី​៣១​ខែ​តុលា​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ដល់​៥​និង​០០​នាទី​ល្ងាចនេះ ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការ​ប្រកួត​នេះ​ក៏​មាន​ការ​ផ្សយ​ផ្ទាល់ ​តាម​រយៈ​ទូរទស្សន៍​ BTV ផង​ដែរ​។


សូម​បញ្ជាក់​ទៀត​ថា​​ ក្រុម​អ្នក​ចម្បាំង​អង្គរ​កម្ពុជា ​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ជម្រើស​ជាតិឈុត​ធំ​ប្រុយណេ​ នៅ​វេលាម៉ោង​៦ និង​៣០​នាទី​ល្ងាច ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​ដើម្បី​កម្ដៅ​សាច់​ដុំ​ត្រៀម​ប្រកួត​ជម្រុះ​ World Cup ជាមួយ​ក្រុម​សាម៉ូរៃ​ខៀវ​ជប៉ុន ​ក្នុង​ខែ​វិច្ឆិកា​នេះ​ដែរ។

Post a Comment

 
Top