GuidePedia

0
ក្រុមការពារតំណែងជើងឯក Bayern Munich បាន ស្គាល់រសជាតិស្មើលើកទី១របស់ខ្លួន ក្រោមថ្វីជើង របស់ក្រុមម្ចាស់ផ្ទះ Eintracht Frankfurt យប់មិញនេះ ក្នុងសប្តាហ៍ទី១១ ជើងទី១ នៅ Bundesliga រដូវកាលថ្មីឆ្នាំ ២០១៥-២០១៦ ។


នេះជាការទទួលបាន១ពិន្ទុលើកដំបូងក្នុងរដូវកាលថ្មីនេះ ដោយរក្សាប្រវត្តិមិនចាញ់នៅឡើយទេទាំងក្នុង និងក្រៅទឹកដី ដោយឈ្នះ១០ប្រកួត និងស្មើ១ប្រកួត យប់មិញនេះមាន៣១ពិន្ទុនាំមុខកំពូលតារាងដាច់ដដែល គ្រាដែលក្រុម Borussia Dortmund តាមពីក្រោយមាន២៣ពិន្ទុ ។

ក្នុងការប្រកួតយប់មិញនេះដែរ ក្រុមរបស់លោក Pep Guardiola ខំវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ ដើម្បី រកគ្រាប់បាល់បំប៉ោងសំណាញ់ទី និងបន្ត ទទួលបាន៣ពិន្ទុបន្ថែមទៀត ដ្បិតតែក្រុម Frankfurt លេងជាលក្ខណៈទម្រង់ បិទហើយ នៅតែមិនអាចបំបែកហ្វូងការពារបានដដែលតាំងពីចាប់ផ្តើមលេង រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី មានលទ្ធផលផ្លូវការ ០-០ ដែលជាលើកទី១របស់ក្លឹបផងដែរដែលមិនអាចទម្រុះសំណាញ់គូបក្ខដិបក្សបាន នោះ៕



Post a Comment

 
Top